Cc time web banner 054637

"ស្ពាន"មាគ៌ាមើលឃើញថ្ងៃខាងមុខ——នៅ គុយចូវ បន្តសរសេរកិច្ចព្រមព្រៀងឡានឆាង-មេគង្គ នៃមិត្តភាពចិន-កម្ពុជាដែលបានសន្យានឹងគ្នា

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
អត្ថបទពាណិជ្ជកម្ម
/

"ពិតជាមិនគួរអោយជឿសោះ!" អគ្គលេខាធិការសហភាពសហព័ន្ធយុវជនកម្ពុជា លោក Sorn Bunmean នៅពេលដែលឈរលើស្ពានទន្លេ បាលីង(Baling) ក្នុងទីក្រុង អានសាន(Anshun) ខេត្ត គុយចូវ ប្រទេសចិន មើលទៅជ្រលងភ្នំ គុយចូវ លោកបានស្ងើចសរសើរយ៉ាងដូចច្នេះ នាកាលពីថ្ងៃទី ២៥ ខែសីហា។ គាត់បាននិយាយថា៖ "ខ្ញុំមិនដែលឃើញការធ្វើបែបនេះទេ។ ស្ពាននេះមិនត្រឹមតែជួយសម្រួលចរាចរណ៍ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាគម្រោងទេសចរណ៍មួយផងដែរ។ ឆ្លងតាមការមើលឃើញស្ពាន នៅគុយចូវ នេះគឺអាចដឹងបាននៅភាពរឹងមាំនៃហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសចិន។"

ជាស្ពានវិស្វកម្មទំនើបតែមួយគត់នៅក្នុងទីក្រុង គុយចូវ ដែលអនុញ្ញាតឱ្យអ្នកទេសចរចូលទៅកាន់ផ្នែកខាងក្នុងនៃស្ពានសម្រាប់ការទស្សនាបាន។ ស្ពានទន្លេ បាលីង ត្រូវបានបើកឱ្យធ្វើចរាចរក្នុងឆ្នាំ ២០០៩ ។ កាលពេលដែលសាងសង់រួច នៅពេលនោះវាជាស្ពានបេតុងខ្សែកាប "ទីមួយក្នុងប្រទេសចិន និងទី ៦ក្នុងពិភពលោក"។ វាគឺជា "ស្នាដៃថ្មីមួយ" នៃស្ពានលំដាប់ពិភពលោករបស់ គុយចូវ ។

ដោយឈរនៅលើស្ពានទន្លេ បាលីង លោក Sorn Bunmean ហានសាកលេងកីឡាដែលរន្ធត់បំផុត ដូចជា៖ លោតទម្លាក់ខ្លួនពីលើទីខ្ពស់ ដើរលើស្ពានយោលដែលខ្ពស់ លោតឆត្រ។ល។ ហើយនៅពេលចូលទៅក្នុងសារមន្ទីរស្ពាន គុយចូវ ប្រវត្តិសាស្រ្តនៃការសាងសង់ស្ពាននៅក្នុងប្រទេសចិន និងប្រវត្តិសាស្រ្តនៃការអភិវឌ្ឍន៍នៃស្ពាន គុយចូវ បានម្តងមួយៗលាតត្រដាងនៅចំពោះមុខគាត់។

" ស្ពានគឺជាមធ្យោបាយដ៏សំខាន់ភ្ជាប់មនុស្សជាមួយមនុស្ស តំបន់និងតំបន់" លោក Sorn Bunmeanយល់ឃើញថា ស្ពានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ គុយចូវ និងការបើកចំហទៅកាន់ពិភពខាងក្រៅ ដោយបើកបណ្តាញរបស់ គុយចូវ ទៅកាន់ពិភពលោក។

ស្ពានរាប់ពាន់បានកសាងឡើង ហើយផ្លូវមានភាពខ្វាត់ខ្វែង។ ក្នុងនាមជា "សារមន្ទីរស្ពានពិភពលោក" ស្ពានខ្ពស់ចំនួន ៤៩ ក្នុងចំណោមស្ពានខ្ពស់ទាំង ១០០ របស់ពិភពលោកគឺស្ថិតនៅក្នុងទីក្រុង គុយចូវ រួមទាំងស្ពានខ្ពស់ជាងគេចំនួន ៤ ក្នុងចំណោមស្ពានកំពូលទាំង ១០ របស់ពិភពលោក។ ស្ពាននេះបានក្លាយទៅជាតំណភ្ជាប់មើលមិនឃើញសម្រាប់ គុយចូវ ទៅកាន់ពិភពលោក និងជាចំណងពិភពលោកជាមួយ គុយចូវ ។

តាមពិត លោក Sorn Bunmean មិនចម្លែកចំពោះស្ពានទេ។ ដោយបានធ្វើការជាមន្ត្រីរាជការអស់រយៈពេលជាង ១០ ឆ្នាំ លោក Sorn Bunmean ក្នុងឋានៈជាអនុប្រធានខុទ្ទកាល័យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឃើញស្ពានជាច្រើននៅក្នុងប្រទេសកម្ពុជា។

រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសចិនបានក្លាយជាអ្នករួមចំណែកដ៏សំខាន់ក្នុងការអភិវឌ្ឍន៍ផ្លូវ និងស្ពាននៅក្នុងប្រទេសកម្ពុជា ដោយសារគំនិតផ្តួចផ្តើម “ខ្សែក្រវ៉ាត់មួយ ផ្លូវមួយ”។ ជាច្រើនឆ្នាំមកនេះ ប្រទេសចិនបានផ្តល់កម្ចីអនុគ្រោះ និងជួយកម្ពុជាសាងសង់ស្ពាន ផ្លូវ និងអភិវឌ្ឍអគ្គិសនី។

ស្ពានទន្លេមេគង្គស្ទឹងត្រង់-ក្រូចឆ្មារជាស្ពានមួយក្នុងចំណោមនោះ។ ស្ពាននេះលាតសន្ធឹងតាមដងទន្លេមេគង្គ ហើយរត់កាត់តំបន់កណ្តាល និងភាគខាងកើត ធ្វើឱ្យបណ្តាញផ្លូវជាតិរបស់កម្ពុជាប្រសើរឡើងថែមទៀត។ តាមទស្សនៈរបស់លោក Sorn Bunmean ស្ពាននេះមិនត្រឹមតែជាស្ពានតភ្ជាប់រវាងខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំប៉ុណ្ណោះទេ ប៉ុន្តែក៏ជាស្ពានមិត្តភាពរវាងប្រជាជនចិន និងប្រជាជនកម្ពុជាផងដែរ។

“នៅពេលអនាគត យើងមិនត្រឹមតែក្លាយជាដៃគូប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងក្លាយជា ‘គ្រួសារតែមួយ’ ផងដែរ។” លោក Sorn Bunmean នៅពេលដែលទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែជិតស្និទ្ធ ចិន និងកម្ពុជា មិនត្រឹមតែសហការក្នុងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ការផ្លាស់ប្តូរសេដ្ឋកិច្ច និងពាណិជ្ជកម្មជាដើមប៉ុណ្ណោះទេ ហើយក៏គួរតែពង្រឹងការផ្លាស់ប្តូរក្នុងវិស័យអប់រំ និងវិស័យមនុស្សធម៌ផ្សេងទៀត ហើយធ្វើការរួមគ្នាដើម្បីការកសាងសហគមន៍ជោគវាសនារួមចិន-កម្ពុជា ក្នុងយុគសម័យថ្មីប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់។


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង