Cc time web banner 054637

រោងចក្រផលិត«សំបកកង់យានយន្ត»ថ្មីមួយទៀតត្រូវបានសម្ពោធដាក់ឱ្យដំណើរការនៅខេត្តក្រចេះ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
រោងចក្រផលិត«សំបកកង់យានយន្ត ក្នុងតំបន់សេដ្ឋកិច្ចពិសេស យូ ប៊ី អ៊ី ស្នួល នៅខេត្តក្រចេះ។

ក្រចេះ៖រោងចក្រផលិត«សំបកកង់យានយន្ត»ថ្មីមួយទៀត នៅថ្ងៃទី ៦ កញ្ញានេះ ត្រូវបានប្រកាសដាក់ដំណើរការជាផ្លូវការ នៅក្នុង តំបន់សេដ្ឋកិច្ចពិសេស យូ ប៊ី អ៊ី ស្នួល នៅខេត្តក្រចេះ។រោងចក្រនេះ មានទុនវិនិយោគប្រមាណ១៤០លានដុល្លារ មានសមត្ថភាពផលិតសំបកកង់រ៉ាឌីកាល់បាន ៨,៥ លានក្នុងមួយឆ្នាំ។

រោងចក្រផលិតសំបកកង់រថយន្ដដ៏ធំមួយ ដែលវិនិយោគដោយក្រុមហ៊ុន ញូ ប៊ូស្តា (ខេមបូឌា) (NEWBUSTAR CAMBODIA TIRE) ត្រូវបើកឲ្យដំណើរការជាផ្លូវការ ក្រោយដំណើរការសាងសង់កាលពីឆ្នាំ២០២៣មក។  រោងចក្រផលិតសំបកកង់រថយន្តនេះ មានទុនវិនិយោគប្រមាណ ១៣៨ លានដុល្លារ និង មានសមត្ថភាពផលិតសំបកកង់រ៉ាឌីកាល់ដែលមានប្រសិទ្ធភាពខ្ពស់បាន ៨,៥ លានក្នុងមួយឆ្នាំ អាចបង្កើតការងារបានចំនួន ៩៧៥ កន្លែងជូនពលរដ្ឋក្នុងតំបន់។

រាជរដ្ឋាភិបាលកម្ពុជា បានថ្លែងចាត់ទុកការសម្ពោធនៅថ្ងៃនេះ គឺជាការរីកចម្រើនផ្នែកឧស្សាហកម្មផលិតសំបកកង់យានយន្តនៅកម្ពុជា ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីឈានសម្រេចបាននូវចក្ខុវិស័យនាំកម្ពុជាក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និង ចំណូលខ្ពស់ឆ្នាំ២០៥០។

គួរបញ្ជាក់ថា បច្ចុប្បន្ននេះ កម្ពុជាមានតំបន់សេដ្ឋកិច្ចពិសេសកំពុងដំណើរការ ២៦តំបន់ ស្រូបយកគម្រោងវិនិយោគប្រមាណ៧៧៥ គម្រោងក្នុងទុនវិនិយោគប្រមាណ១០ពាន់លានដុល្លារអាម៉េរិក និង ផ្តល់ការងារជូនប្រជាពលរដ្ឋក្នុងតំបន់បានចំនួន ១៨ម៉ឺនកន្លែង។ចំណែកគម្រោងវិនិយោគផលិតសំបកកង់យានយន្តមាន ៥កន្លែង។

ចំណែកតំបន់សេដ្ឋកិច្ចពិសេសនៅខេត្តក្រចេះនេះ បានយកគម្រោងវិនិយោគលើវិស័យជាច្រើន ក្នុងនោះមានជាអាទិ៍ ការផលិតសម្ភារអគ្គិសនី ផ្តុំដំឡើងបន្ទះសូឡា និង ការផលិតសំបកកង់យានយន្ត ដែលជាឧស្សាហកម្មមួយថ្មីមានតម្លៃបន្ថែមខ្ពស់ និង ប្រើប្រាស់បច្ចេកវិទ្យាទំនើប៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង