Cc time web banner 054637

កម្ពុជាស្វាគមន៍អ្នកវិនិយោគលើការ«កែច្នៃកសិផលកម្ពុជា»

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
(រូបភាព៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ)

ភ្នំពេញ៖រដ្ឋមន្ត្រីក្រសួងកសិកម្ម នៅថ្ងៃទី ៤ កញ្ញាម្សិលមិញ បានថ្លែងថា កម្ពុជាបើកចំហរ និង ប្រកាសស្វាគមន៍ចំពោះក្រុមអ្នកវិនិយោគមកលើការកែច្នៃកសិផលកម្ពុជាដូចជា ស្រូវអង្ករ ស្វាយ ស្វាយចន្ទី សំបុកត្រចៀកកាំ ដែលមានគុណភាពល្អប្រណិត មានរសជាតិឆ្ងាញ់ ដែលអ្នកវិនិយោគចិនអាចពិចារណាវិនិយោគនៅកម្ពុជា។ ការលើកឡើងនេះ ក្នុងកិច្ចពិភាក្សាការងារជាមួយលោក វ៉ាង វិនប៊ិន (Wang Wenbin) ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា។

លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម បានសម្តែងនូវការស្វាគមន៍ និងរីករាយចំពោះកម្ពុជា និង ចិន ក្នុងការមកបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ និង ជំរុញកិច្ចសហប្រតិបត្តិការ «ត្បូងពេជ្រ» ដោយផ្តោតសំខាន់លើវិស័យចំនួន៦ ក្នុងនោះក៏មានវិស័យកសិកម្មតាមរយៈច្រកមច្ឆានិងអង្ករ (Rice and Fish Corridor)។

បើតាមរដ្ឋមន្រ្តីក្រសួងកសិកម្ម កម្ពុជាបើកចំហរ និងស្វាគមន៍អ្នកវិនិយោគមកលើការកែច្នៃកសិផលកម្ពុជាដូចជា ស្រូវអង្ករ ស្វាយ ស្វាយចន្ទី សំបុកត្រចៀកកាំ ដែលមានគុណភាពល្អប្រណិត មានរសជាតិឆ្ងាញ់ ដែលអ្នកវិនិយោគចិនអាចពិចារណាវិនិយោគនៅកម្ពុជា។សម្រាប់លោករដ្ឋមន្ត្រី ការវិនិយោគនៅកម្ពុជាដោយផ្ទាល់ អ្នកវិនិយោគនឹងទទួលបានផលចំណេញទាំងនៅលើទីផ្សារចិន និង ទីផ្សារអន្តរជាតិ និង អាចជួយលើកកម្ពស់ជីវភាពរបស់កសិករកម្ពុជាថែមទៀត។

គួរបញ្ជាក់ថា ក្នុងដំណើរទស្សនកិច្ចជាថ្មីលើទឹកដីមិត្តចាស់ពីសំណាក់សម្តេច ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា រដ្ឋាភិបាលកម្ពុជា និងចិន បានឈានទៅដាក់ចេញនូវកិច្ច​សហ​ប្រតិបត្តិការ​ថ្មី​មួយទៀត ដែលហៅថា កិច្ចសហប្រតិបត្តិការ «ត្បូងពេជ្រ»។ កិច្ចសហប្រតិបត្តិការ «ត្បូងពេជ្រ» ផ្តោតសំខាន់លើវិស័យចំនួន៥រួមមាន៖ នយោបាយ, ផលិតកម្ម, កសិកម្ម, ថាមពល និងសន្តិសុខ៕



ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង