Cctimesw1140xh150cm copy

អគ្គនាយកធនាគារ ARDBបានអនុញ្ញាតិឲ្យគណៈប្រតិភូចិនចំនួន៣ ក្រុមហ៊ុននៅខេត្តហ្គង់ស៊ីជួបសម្តែងការគួរសម និងពិភាក្សាលើការវិនិយោគដំណាំកសិកម្ម

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្នាក់ការកណ្តាលធនាគារ អភិវឌ្ឍន៍ជនបទ និងកសិកម្ម ក្រុមហ៊ុនចិនចំនួន៣ រួមមាន Jinshan Hi-Tech Group, Nature Home Group, និងក្រុមហ៊ុនGXAS High Technology Group ព្រមទាំងតំណាងកុងស៊ុលមកពីខេត្តហ្គង់ស៊ីប្រទេសចិន បានចូលជួបសម្តែងការគួរសម និងពិភាក្សារការងារជាមួយ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម ARDB ។

ក្នុងជំនួបនោះ ឯកឧត្តមបណ្ឌិតប្រតិភូ បានជម្រាបជូនដល់គណប្រតិភូក្រុមហ៊ុនចិនពីគោលការណ៍របស់ធនាគារ ARDB ជាធនាគារគោលនយោបាយរបស់រដ្ឋបាននិងកំពុងផ្តល់ឥណទានគាំទ្រដល់វិស័យកសិកម្ម ជាពិសេសឥណទានបៃតងដែលកំពុងតែពេញនិយមនិងទើបតែដាក់អនុវត្តរួចមកហើយ ។ ធនាគារ ARDB ត្រៀមសហការជានិច្ចក្នុងការអភិវឌ្ឍន៍វិស័យកសិកម្មនៅកម្ពុជា ហើយសង្ឃឹមថា ក្រុមហ៊ុនចិន នឹងនាំយកបច្ចេកវិទ្យាមកអភិវឌ្ឍន៍ប្រទេសកម្ពុជា ជាពិសេសនៅក្នុងវិស័យកសិកម្ម។

លោក Se Hok Pan ប្រធានក្រុមហ៊ុន Nature Home Group ចាត់ទុកថា ទស្សនកិច្ចថ្ងៃនេះគឺមានបំណងស្វែងរកការវិនិយោគលើដំណាំ ប្រេងខ្សល់ អំពៅ ការចិញ្ចឹមត្រីទឹកប្រៃ និងការដំាដុះដំណាំស្រូវ ហើយថ្មីៗនេះ បានសហការជាមួយ ក្រុមហ៊ុន GXAS High Technology Group លើកិច្ចការពារផ្នែកបរិស្ថាន និងកំពុងស្វែងរកដៃគូរពាក់ព័ន្ធនៅកម្ពុជា ដើម្បីលើកកម្ពស់លើផ្នែកបច្ចេកវិទ្យាក្នុងការដាំដុះនៅកម្ពុជាផងដែរ។

ប្រធានក្រុមហ៊ុន Nature Home Group សង្ឃឹមថា ធនាគារ ARDB នឹងគាំទ្រគម្រោងវិនិយោគអភិវឌ្ឍន៍ផ្នែកដាំដុះដំណាំកសិកម្មនេះ រួមបញ្ចូលបច្ចេកវិទ្យាទំនើបមកពីប្រទេសចិន ដើម្បីមកបំពាក់នៅកម្ពុជាបម្រើក្នុងវិស័យកសិកម្ម។

សម្រាប់ឯកឧត្តមបណ្ឌិត កៅ ថាច បានថ្លែងថា ធនាគារ ARDBជាស្ថាប័នរដ្ឋមានតួនាទីផ្តល់ហិរញ្ញប្បទានដល់វិស័យកសិកម្មជាពិសេស កសិករ និងអ្នកកែច្នៃ ដែលមានអត្រាការប្រាក់ទាបជាងគេ ហើយក្រៅពីនេះគឺក្នុងជំហ៊ានដំបូងយើងអាចជួយសម្របសម្រួលទៅស្ថាប័នពាក់ព័ន្ធមានផ្នែកពន្ធដារ ជាដើម ។ រាជរដ្ឋាភិបាលក៏បានលើកទឹកចិត្តធំលើវិស័យកសិកម្ម ដូចជាការនាំចូលគ្រឿងចក្រកសិកម្ម ដើម្បីផលិតបម្រើក្នុងវិស័យកសិកម្ម គឺ ពន្ធស្ទើរតែសូន្យភាគរយ ដែលជាការលើកទឹកចិត្តនឹងជួយជ្រោមជ្រែងដ៏ធំពីរាជរដ្ឋាភិបាលកម្ពុជាយើង។

ទាក់ទងនិងការគម្រោង ដាំដំណាំ ប្រេងខ្សល់ អំពៅ និងការចិញ្ចឹមត្រីទឹកប្រៃ ឯកឧត្តមបណ្ឌិតប្រតិភូ បានសម្តែងការស្វាគមន៍ ចំពោះ គោលបំណងនៃការវិនិយោគលើដាំដុះដំណាំនៅកម្ពុជា ជាពិសេស ដំណាំបើអាច គួរផ្តោតលើ ដំឡូងមី ដែលក្រុមហ៊ុនគួរពិចារណាបង្កើតរោងចក្រកែច្នៃម្សៅដំឡូងមីនៅកម្ពុជា ដោយសារតែកសិផលដំឡូងមីស្រសៗ អាចផ្គត់ផ្គង់បានបម្រើ ក្នុងខ្សែសង្វាក់ផលិតកម្មបានគ្រប់គ្រាន់ ជាជាងនាំដំឡូងមីទៅកាន់ប្រទេសចិន។


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង