ភ្នំពេញ៖ រដ្ឋាភិបាលអាល្លឺម៉ង់ នៅថ្ងៃទី៣ ខែសីហា បានប្រកាសផ្តល់ជំនួយចំនួន ៣,១២០,០០០ ដុល្លារអាម៉េរិក (៣,១២លានដុល្លារ) តាមរយ:អង្គការជំនួយប្រជាជនណ័រវេស្ស (NPA) ដេីម្បីគាំទ្រអង្គភាពសុីម៉ាក់សម្រាប់សកម្មភាពបោសសម្អាតមីននៅខេត្តបន្ទាយមានជ័យនិងខេត្តឧត្តរមានជ័យ សម្រាប់រយ:ពេល២ឆ្នាំ ចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៤ ដល់ខែសីហា ឆ្នាំ២០២៦។
លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ បានទទួលជួបពិភាក្សាការងារជាមួយ លោក Hans Risser ប្រធានអង្គការNPA ប្រចាំកម្ពុជា ដែលបានផ្ដល់ដំណឹងនៃការសម្រេចចិត្តជាផ្លូវការនូវការផ្តល់ជំនួយហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលអាល្លឺម៉ង់គាំទ្រអង្គភាពសុីម៉ាក់ ដែលមានថវិកាសរុបចំនួន៣,១២០,០០០ដុល្លារអាម៉េរិក សម្រាប់រយ:ពេល២ឆ្នាំ ចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៤ ដល់ខែសីហា ឆ្នាំ២០២៦។
លោក ហេង រតនា ក៏បានថ្លែងអំណរគុណចំពោះប្រជាជននិងរដ្ឋាភិបាលអាល្លឺម៉ង់ ចំពោះជំនួយមនុស្សធម៌ក្នុងការបោសសម្អាតគ្រាប់មីននិងសំណល់យុទ្ធភណ្ឌសង្គ្រាមនៅកម្ពុជា។ ក្នុងឱកាសនេះដែរ លោក Hans ក៏បានបង្ហាញនូវជំហរខិតខំជួយគាំទ្រអភិវឌ្ឍន៍ធនធានមនុស្សតាមសំនូមពររបស់អង្គភាពសុីម៉ាក់និងរួមគ្នាដោះស្រាយបញ្ហាប្រឈមផ្សេងៗជាមួយគ្នា៕