Cctimesw1140xh150cm copy

វិនិយោគិនរបស់ធនាគារ អេស៊ីលីដា កើនឡើងជិត២ម៉ឺននាក់នៅផ្សារមូលបត្រកម្ពុជាគិតត្រឹមដំណាច់ខែមិថុនាឆ្នាំនេះ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ គិតត្រឹមដំណាច់ខែ មិថុនា ឆ្នាំ២០២៤ វិនិយោគិន របស់ធនាគារ អេស៊ីលីដា កើនឡើងចំនួន ១៨.៤៨២នាក់ ស្មើនឹង ៣៥.៧០% នៃចំនួនវិនិយោគិនសរុបនៅផ្សារមូលបត្រកម្ពុជា ខណៈភាគហ៊ុនដែលកំពុងជួញដូរនៅលើទីផ្សារមូលបត្រកម្ពុជា (Floating shares on CSX) មានចំនួន ៧៦.០៩៨.៣២៩ ភាគហ៊ុន ស្មើនឹង ១៧,៥៦៨១% នៃភាគហ៊ុនសរុបរបស់ធនាគារ អេស៊ីលីដា ចំនួន ៤៣៣.១៦៣.០១៩ ភាគហ៊ុន។

ទិន្នន័យខាងលើនេះ ត្រូវបានបង្ហាញឡើងក្នុងវេទិកា ក្រុមហ៊ុនចុះបញ្ជី រៀបចំឡើងក្រោមការសហការរវាងផ្សារមូលបត្រកម្ពុជា និងធនាគារ អេស៊ីលីដា នៅព្រឹថ្ងៃទី៤ ខែកញ្ញា គោលបំណង គឺដើម្បីផ្សព្វផ្សាយអំពីសក្តានុពលរបស់ធនាគារ អេស៊ីលីដា ដើម្បីឱ្យវិនិយោគិន បានស្វែងយល់ពីកាលានុវត្តភាពរបស់ធនាគារ នាពេលបច្ចុប្បន្ន និងអនាគត ព្រមទាំងផ្តល់ឱកាសដល់វិនិយោគិន បានឃើញដោយផ្ទាល់ពីសកម្មភាព និងវឌ្ឍនភាពនៃប្រតិបត្តិការអាជីវកម្មរបស់ធនាគារ។

លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា បានគូសបញ្ជាក់ថា ធនាគារ អេស៊ីលីដា បានបោះផ្សាយលក់មូលបត្រកម្មសិទ្ធិលើកដំបូង និង ចុះបញ្ជីភាគហ៊ុនដោយជោគជ័យនៅផ្សារមូលបត្រកម្ពុជា នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ ដោយមានការចូលរួមពីវិនិយោគិនសរុបចំនួន ២.៤៩៦នាក់ ដោយកាន់កាប់ភាគហ៊ុនចំនួន ៤.៣៤៤.៨៦៥ ភាគហ៊ុន ស្មើនឹង ១,០០៣១% នៃភាគហ៊ុនសរុបរបស់ធនាគារ អេស៊ីលីដា។

គិតត្រឹមដំណាច់ខែមិថុនា ឆ្នាំ២០២៤ វិនិយោគិន របស់ធនាគារ អេស៊ីលីដា កើនឡើងចំនួន ១៨.៤៨២នាក់ ស្មើនឹង ៣៥.៧០% នៃចំនួនវិនិយោគិនសរុបនៅផ្សារមូលបត្រកម្ពុជា ខណៈភាគហ៊ុនដែលកំពុងជួញដូរនៅលើទីផ្សារមូលបត្រកម្ពុជា (Floating shares on CSX) មានចំនួន ៧៦.០៩៨.៣២៩ភាគហ៊ុន ស្មើនឹង ១៧,៥៦៨១% នៃភាគហ៊ុនសរុបរបស់ធនាគារ អេស៊ីលីដា ចំនួន ៤៣៣.១៦៣.០១៩ ភាគហ៊ុន។ ទន្ទឹមនឹងនេះ ធនាគារ អេស៊ីលីដា ទំហំជួញដូរនៅទីផ្សារមូលបត្រ (Trading volume) ចំនួន ៧៦.៧៧៣.៤៥១ ភាគហ៊ុន និងមូលធនទីផ្សារ (Market Capitalization) សរុបចំនួន ៣,២៩ ទ្រីលានរៀល។

បន្ទាប់ពីវត្តមានរបស់ធនាគារ អេស៊ីលីដា នៅលើផ្សារមូលបត្រកម្ពុជា រហូតមកដល់ដំណាច់ខែមិថុនា ឆ្នាំ២០២៤ ផ្សារមូលបត្រកម្ពុជា មានការកើនឡើង៖ វិនិយោគិនសរុបចំនួន ៥១.៧៧១គណនី,ទំហំជួញដូរ (Trading volume) សរុបចំនួន ១៦៨.៨០៧.៨២៩ភាគហ៊ុន, ភាគហ៊ុនសរុបដែលបានចុះបញ្ជី (Listed shares) មានចំនួន ៣.១២៨.៩១៤.៧៨៤ភាគហ៊ុន, មូលធនទីផ្សារ (Market Capitalization) សរុបចំនួន ១១,២១ ទ្រីលានរៀល។

លោកបណ្ឌិត អ៊ិន ចាន់នី បានសង្កត់ធ្ងន់ថា ធនាគារ អេស៊ីលីដា នៅតែប្តេជ្ញារក្សាស្តង់ដារខ្ពស់បំផុត ក្នុងការប្រតិបត្តិអភិបាលកិច្ចសាជីវកម្ម និងការរក្សាតម្លាភាព ដើម្បីធានាថាភាគីពាក់ព័ន្ធទាំងអស់នឹងទទួលបានព័ត៌មានធនាគារ និង អត្ថប្រយោជន៍ផ្សេងៗ ដូចៗគ្នាប្រកបដោយប្រសិទ្ធភាព។

ការប្រកាន់ខ្ជាប់របស់ធនាគារ ក្នុងការអនុវត្តដ៏ល្អបំផុតចំពោះអភិបាលកិច្ចសាជីវកម្ម បានដើរតួយ៉ាងសំខាន់បំផុត ក្នុងការទាក់ទាញ និងការកសាងទំនុកចិត្តជូន វិនិយោគិន និងភាគហ៊ុនិក ឱ្យចូលរួមចំណែកក្នុងទីផ្សារភាគហ៊ុន និងមានប្រតិបត្តិការជួញដូរយ៉ាងសកម្មជាបន្តបន្ទាប់។ លើសពីនេះទៀត ធនាគារ អេស៊ីលីដា ផ្តោតការយកចិត្តទុកលើនវានុវត្តន៍បច្ចេកវិទ្យាឌីជីថល បានបង្កើនបទពិសោធន៍ និងប្រសិទ្ធភាព ក្នុងការបម្រើសេវាធនាគារជូនអតិថិជន និងសាធារណជន ប្រកបដោយគុណភាព ភាពងាយស្រួល និងសុវត្ថិភាពខ្ពស់៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង