Cctime 6monthsfree desktop
Cc times  web banner kh (2)

គម្រោងសាងសង់«ស្ពានឆ្លងកាត់ទន្លេមេគង្គនៅខេត្តក្រចេះនិងផ្លូវតភ្ជាប់»សម្រេចបាន៤៤,៣១%

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ក្រចេះ៖ គម្រោងសាងសង់ «ស្ពានឆ្លងកាត់ទន្លេមេគង្គនៅខេត្តក្រចេះ និងផ្លូវតភ្ជាប់» ប្រវែងសរុប ៣៣,៤៥៩គីឡូម៉ែត្រ គិតមកដល់ពេលបច្ចុប្បន្ននេះ គឺសម្រេចបាន៤៤,៣១%នៃគម្រោងទាំងមូល។នេះបើយោងតាមការចុះផ្សាយពីសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃនេះ។

យោងតាមប្រភពដដែល បានរាយការណ៍ថា គម្រោងសាងសង់ «ស្ពានឆ្លងកាត់ទន្លេមេគង្គនៅខេត្តក្រចេះ និងផ្លូវតភ្ជាប់» មានហេដ្ឋារចនាសម្ព័ន្ធដូចជា៖ ទី១. ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ មានប្រវែង ១ ៧៦១ម៉ែត្រ ស្ថិតនៅស្រុកចិត្របុរី និង ស្រុកព្រែកប្រសព្វ ហើយទី២. ផ្លូវតភ្ជាប់ និងផ្លូវខ្នែងទៅកាន់ក្រុងក្រចេះ ខេត្តក្រចេះ មានប្រវែងសរុប ៣៣,៤៥៩គីឡូម៉ែត្រ ដោយគ្រោងបញ្ចប់ការសាងសង់ឱ្យបានមុនខែកញ្ញា ឆ្នាំ២០២៦ ខាងមុខនេះ។

បើតាមសម្តេច ហ៊ុន ម៉ាណែត ផ្លូវ ស្ពាន គឺជាសរសៃឈាមនៃសេដ្ឋកិច្ចជាតិ និងជាអាទិភាពគន្លឹះទី២ ក្នុងចំណោមអាទិភាពគន្លឹះទាំង៥ "មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា" នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដោយក្នុងកិច្ចការអាទិភាពទី២ នៃបញ្ចកោណទី២ គឺការលើកកម្ពស់ការតភ្ជាប់ និង ការបង្កើនប្រសិទ្ធភាពនៃវិស័យដឹកជញ្ជូន ដែលមានគោលដៅយុទ្ធសាស្ត្រផ្តោតលើការបន្តកសាង និងពង្រឹងមូលដ្ឋានគ្រឹះ តាមរយៈការបង្កើនប្រសិទ្ធភាពហេដ្ឋារចនាសម្ព័ន្ធគាំទ្រ និងការកសាង ព្រមទាំងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធថ្មីៗ។

គួររម្លឹកជូនថា ស្ពាន​ឆ្លងកាត់​ទន្លេ​មេគង្គ​ក្នុង​ខេត្តក្រចេះ ត្រូវបាន​ប្រកាស​បើក​ការដ្ឋាន​សាងសង់​នា​ថ្ងៃទី​ ២ ខែមករា ឆ្នាំ​ ២០២៣ ក្រោម​អធិបតីភាព​សម្តេច ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា។រាជរដ្ឋាភិបាលរំពឹងថា ក្រោយពី​ការសាងសង់​រួច ស្ពាន​និង​ផ្លូវ​ត​ភ្ជាប់​នេះ ​នឹង​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​សម្រួល​ដល់​ប្រជាពលរដ្ឋ​ងធ្វើដំណើរ​ទៅ​ប្រកបមុខរបរ​ប្រចាំថ្ងៃ​ជាពិសេស​ទៅកាន់​មន្ទីរពេទ្យ​ ឬ​មណ្ឌល​សុខភាព​នៅពេលប្រជាពលរដ្ឋ​ត្រូវការ​សង្គ្រោះបន្ទាន់​ម្តងៗ​ ព្រម​ទាំង​ជួយ​សម្រួល​ដល់​​សិ​ស្សា​នុ​សិស្ស​ធ្វើដំណើរ​ទៅកាន់​សាលា​រៀន​បាន​ឆាប់រហ័ស និង​ ប្រកបដោយ​សុវត្ថិភាព​៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង