Cctimesw1140xh150cm copy

នាវា«កងទ័ពជើងទឹកអូស្ត្រាលី»១គ្រឿងចូលចតនៅកំពង់ផែកម្ពុជា

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ព្រះសីហនុ៖ នាវាកងទ័ពជើងទឹកអូស្ត្រាលីចំនួន ១ គ្រឿង ឈ្មោះលេខ FFH- 157 បានចូលចតនៅកំពង់ផែស្វយ័ត្នអន្តរជាតិក្រុងព្រះសីហនុរយៈពេល ៣ថ្ងៃ(ថ្ងៃទី ០២-០៤ ខែកញ្ញា ឆ្នាំ២០២៤) ។ក្នុងដំណើរទស្សនកិច្ច គឺដើម្បីបង្កើនសុឆន្ទៈរវាងប្រទេសអូស្ត្រាលីនិងកម្ពុជា។ក្នុងដំណើរទស្សនកិច្ចនេះ ភាគីអូស្ត្រាលី មានពិធីជប់លៀងផ្លូវការដែលរៀបចំដោយនាវា Perth នៅល្ងាចថ្ងៃទី០២ ខែកញ្ញា និង ចូលជួបសំដែងការគួរសមជាមួយមេបញ្ជាការមូលដ្ឋានសមុទ្ររាម។

នាវាកងទ័ពជើងទឹកអូស្ត្រាលី មានឈ្មោះ PERTH - FFH 157 (Anzac Class FFH) មាន បណ្ដោយប្រវែង  ១១៨ ម៉ែត្រ ទទឹងប្រវែង  ១៤.៨ ម៉ែត្រ ជម្រៅទឹក  ៦.៤ ម៉ែត្រ ទម្ងន់ផ្ទុក  ៣,៩០០ តោន មានឧទ្ធម្មភាគចក្រ MH60-Rabbit Seahawk មេបញ្ជាការហោះហើរ(អាកាសយាននិក  វរនាវីត្រី Patrick Mc Guire និង មាននាវិកសរុប ១៩០ នាក់(នាយនាវី ៣២ នាក់ និងនាវិក ១៥៨ នាក់។

បើតាមគម្រោង ក្នុងដំណើរទស្សនកិច្ចនេះ ភាគីអូស្ត្រាលី មានពិធីជប់លៀងផ្លូវការដែលរៀបចំដោយនាវា Perth នៅល្ងាចថ្ងៃទី០២ ខែកញ្ញា និង ចូលជួបសំដែងការគួរសមជាមួយមេបញ្ជាការមូលដ្ឋានសមុទ្ររាម។នៅថ្ងៃទី ៣ ខែកញ្ញា រួមមានដំណើរទេសចរណ៍ និង ការបង្ហាញអំពីប្រតិបត្តិការ ទូកតូចបច្ចេកទេសពន្លត់អគ្គីភ័យ និង អាហារថ្ងៃត្រង់នៅលើទូកជូនដល់នាយនាវី នារី នៃកងទ័ពជើងទឹកកម្ពុជាចំនួន ៨រូប ព្រមទាំងការប្រកួតបាល់ទះ មិត្តភាពរវាងនាយនាវី កងទ័ពជើងទឹកកម្ពុជា និង នាវិកនាវា Perth៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង