Cctimesw1140xh150cm copy

កងកម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោក៧៩៥ចូលរួមថវិកាជាង៤លានរៀល«មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន»

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ព្រះវិហារ៖ កងកម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោក ៧៩៥ ទិសប្រាសាទព្រះវិហារ បានចូលរួមជាមួយសម្តេចហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្តោយព្រំដែន ក្នុងបុព្វហេតុការពារ និង អភិវឌ្ឍសេដ្ឋកិច្ចជាតិ ក្នុងស្មារតីមហាសាមគ្គីគ្រួសារខ្មែរ និងដើម្បីចូលរួមថែរក្សា សេចក្តីសុខ សន្តិភាព អធិបតេយ្យភាព និងបូរណភាពទឹកដី ដោយមានថវិកាសរុប ៤,១៦០,០០០.០០​ រៀល។

គួរបញ្ជាក់ថា នៅយប់ថ្ងៃព្រហស្បតិ៍ ទី២២ សីហា ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន ម៉ាណែត បានប្រកាសផ្តួចផ្តើមបង្កើតមូលនិធិកៀរគរថវិកាពលរដ្ឋទៅកសាងហេដ្ឋារចនាសម្ព័ន្ធនៅតាមបណ្តោយព្រំដែនក្នុងទិសដៅការពារបូរណភាពទឹកដីខ្មែរ។ មូលនិធិថ្មីនេះនឹងផ្តោតសំខាន់លើការកសាងផ្លូវក្រវាត់ព្រំដែន៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង