681 ezgif.com resize
Swift cc time

សមាជិកសមាគមឧកញ៉ាកម្ពុជា១០៨រូបបរិច្ចាគថវិកាជាង៣លាន៧សែនដុល្លារនិងជាង២៧០០លានរៀល«មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន»

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ គិតត្រឹមថ្ងៃទី ២៧ ខែសីហា ឆ្នាំ២០២៤នេះ សមាជិកសមាគមឧកញ៉ាកម្ពុជា ១០៨ រូបបានចូលរួមជាមួយ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងរាជរដ្ឋាភិបាលកម្ពុជា ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្តោយព្រំដែន សរុបជាប្រាក់រៀលមានចំនួន ២,៧០៦,៥៩៧,៩៩៩ រៀល និងជាប្រាក់ដុល្លារមានចំនួន ៣,៧៥៨,២៩៥ ដុល្លារ។ នេះបើតាមការបញ្ជាក់របស់អ្នកឧកញ៉ា ហ៊ុន ឡាក់ អគ្គលេខាធិការសមាគមឧកញ៉ាកម្ពុជា មកកាន់ស៊ីស៊ីថាមស៍។

អ្នកឧកញ៉ា ហ៊ុន ឡាក់ បានលើកឡើងថា ក្នុងបុព្វហេតុការពារ និងអភិវឌ្ឍសេដ្ឋកិច្ចជាតិ ក្នុងស្មារតីមហាសាមគ្គីគ្រួសារខ្មែរ និងដើម្បីចូលរួមថែរក្សា សេចក្តីសុខ សន្តិភាព អធិបតេយ្យភាព និងបូរណភាពទឹកដី តាមការអំពាវនាវរបស់ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សមាជិកនៃសមាគមឧកញ៉ាកម្ពុជា១០៨រូប បានចូលរួមបរិច្ចាគថវិកាជាង៣,៧លានដុល្លារ ក្នុងមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន គិតត្រឹមថ្ងៃទី២៧សីហានេះ។

គួរបញ្ជាក់ថា នៅយប់ថ្ងៃព្រហស្បតិ៍ ទី២២ សីហា ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន ម៉ាណែត បានប្រកាសផ្តួចផ្តើមបង្កើតមូលនិធិកៀរគរថវិកាពលរដ្ឋទៅកសាងហេដ្ឋារចនាសម្ព័ន្ធនៅតាមបណ្តោយព្រំដែនក្នុងទិសដៅការពារបូរណភាពទឹកដីខ្មែរ។ មូលនិធិថ្មីនេះនឹងផ្តោតសំខាន់លើការកសាងផ្លូវក្រវាត់ព្រំដែន៕

Khcct banner

អត្ថបទទាក់ទង