សៀមរាប៖ ខេត្តសៀមរាប គ្រោងនឹងរៀបចំកម្មវិធីស្នាមញញឹម នៃកម្ពុជាវគ្គ២ ដេីម្បីអបអរសាទរខួប លើកទី២០ នៃព្រះរាជពិធីគ្រងព្រះរាជសម្បត្តិ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា។
យោងតាមរដ្ឋបាលខេត្តសៀមរាប បានឲ្យដឹងថា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សមាគមសិល្បកខ្មែរ និងសហភាពសហព័ន្ធយុវជនកម្ពុជា គ្រោងនឹងរៀបចំស្នាមញញឹម នៃកម្ពុជាវគ្គ២ នាថ្ងៃទី២៩ -៣០ ខែតុលា ឆ្នាំ២០២៤ ខាងមុខនេះ ក្នុងបរិវេណប្រាសាទអង្គរវត្ត ដើម្បីអបអរសាទរខួប លើកទី២០ នៃព្រះរាជពិធីគ្រងព្រះរាជសម្បត្តិ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។
ជាមួយនឹង ព្រឹត្តិការណ៍រយៈពេលពីរថ្ងៃនេះ ក៏មានការចូលរួមពិធីបើកដោយលោកជំទាវ ពេជ ចន្ទមុន្នី (មុខប្រាសាទបាយ័ន), ពិធីដង្ហែព្រះមហាក្សត្រខ្មែរនាសម័យអង្គរ(ចំនួនសិល្បករ៥០០នាក់), របាំទេវ (ផាត់មុខស), ល្ខោនខោល, ទស្សនាសិល្បៈ និងភ្លក្សម្ហូបអាហារខ្មែរ រាំលេងកម្សាន្ត ថតរូប នៅមុខប្រាសាទបាយ័ន៕