Cctimesw1140xh150cm copy

គម្រោងសាងសង់«ស្ពានមិត្តភាពកម្ពុជា-កូរ៉េ»គ្រោងបើកការដ្ឋានរង្វង់ខែមិថុនា ឆ្នាំ២០២

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ បើគ្មានការប្រែប្រួលទេ គម្រោងសាងសង់ស្ពាន«មិត្តភាពកម្ពុជា-កូរ៉េ»តភ្ជាប់ពី ផ្សារចាស់-ជ្រោយចង្វារ; ជ្រោយចង្វារ-អរិយក្សត្រ គ្រោងនឹងបើកការដ្ឋានសាងសង់ជាផ្លូវការក្នុងរង្វង់ខែ មិថុនា ឆ្នាំ២០២៥ ខាងមុខនេះ។បច្ចុប្បន្នគម្រោងមានតម្លៃប្រមាណ ២៣៥លានដុល្លារនេះ បញ្ចប់ការសិក្សារួចរាល់ពីផលប៉ះពាល់បរិស្ថាន និងសង្គម។

អ្នកនាំពាក្យក្រសួងសាធារណការ និង ដឹកជញ្ជូន លោក ផន រឹម បានគូសបញ្ជាក់ថា ការសិក្សាលម្អិត ចំពោះផលប៉ះពាល់បរិស្ថាន និង សង្គម(ESIA) នៃគម្រោងសាងសង់«ស្ពានមិត្តភាពកម្ពុជា-កូរ៉េ» បានបើកកិច្ចប្រជុំពិនិត្យបិទបញ្ចប់របាយការណ៍ចុងក្រោយ និង បានឯកភាពលើរបាយការណ៍រួចរាល់ ដែលលោកចាត់ទុកថា ជាផ្នែកចម្បង ដើម្បីបើកផ្លូវសម្រាប់ដំណើរការបើកការដ្ឋានសាងសង់ នឹងទទួលបានលទ្ធផលល្អប្រសើរតាមការគ្រោងទុក ហើយផ្នែកដ៏សំខាន់ នៃដំណាក់កាលបន្ទាប់ គឺការគូរប្លង់សាងសង់លម្អិត នៃគម្រោង (Details Design)។

បើតាមមន្ត្រីអ្នកនាំពាក្យរូបនេះ គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ជាហិរញ្ញប្បទានរបស់ធនាគាអាហរ័ណ-នីហរ័ណ នៃសាធារណរដ្ឋកូរ៉េ ដែលតម្លៃគម្រោងកិច្ចសន្យាមានតម្លៃ ២៣៥ លានដុល្លារ និង មានកិច្ចសន្យាសាងសង់មានរយៈពេល៦០ខែ។ទីតាំងនៃគម្រោងនេះ គឺស្ថិតនៅ ផ្សាររាត្រីជ្រោយចង្វារ-អរិយក្សត្យ(ភ្នំពេញ-ក្រុងអរិយក្សត្យ ខេត្តកណ្ដាល)។

គួរបញ្ជាក់ថា គម្រោងនេះ ប្រភេទស្ពានខ្សែកាប (Two cable stayed bridges) មានប្រវែងនៃស្ពានសរុប ២.៣៧៥ម៉ែត្រ និង ទទឹង ២៧,៥ម៉េត្រ ,ប្រវែងផ្លូវក្បាលស្ពានសរុប (Approach road) ១.១៧៤ម៉ែត្រ (ទទឹងផ្លូវ ២២,៥ម៉ែត្រ)។គម្រោងនេះ ត្រូវបានចុះហត្ថលេខា រួចហើយ រវាងរាជរដ្ឋាភិបាលកម្ពុជា និង រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េថ្ងៃទី ០៩ ខែធ្នូ ឆ្នាំ២០២២ ក្រោមអធិបតីភាពសម្តេច ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីកម្ពុជា៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង