681 ezgif.com resize
Swift cc time

ការដំឡើង«នាឡិកាធំ»ខ្ពស់ជាងគេនៅកម្ពុជាក្នុងខេត្តកំពតរួចរាល់នៅថ្ងៃនេះ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

កំពត៖ ការងារការដំឡើង«នាឡិកាធំ»ដែលមានកម្ពស់ខ្ពស់ជាងគេនៅកម្ពុជា ក្នុងទីរួមខេត្តកំពត នៅថ្ងៃទី ២៩ សីហានេះ រួចរាល់ជាផ្លូវការហើយ និង ត្រៀមអបអរសាទរសមិទ្ធផលថ្មីរបស់ខេត្តកំពត។ការដំឡើង«នាឡិកាធំ»នេះ មានទីតាំងមាត់ព្រែក ក្នុងភូមិតាអង្គ សង្កាត់ត្រើយកោះ ក្រុងកំពត ក្បែររូបសំណាក«សេះសមុទ្រ»បាញ់ទឹកដែលកំពុងទទួលបានការចាប់អារម្មណ៍ពីមហាជន។

«នាឡិកាធំ» នៅក្នុងខេត្តកំពតនេះ មានកម្ពស់៣៥ ម៉ែត្រ និង មានទំហំមុខកាត់អង្កត់ផ្ចិតជិត១០ម៉ែត្រ ហើយតាមរចនាបទតាមបែបបុរាណខ្មែរ។គិតមកដល់ថ្ងៃទី ២៩ សីហានេះ ការងារការដំឡើង«នាឡិកាធំ»នេះ បានរួចរាល់ស្ទើរទាំងស្រុងហើយ និង ត្រៀមអបអរសាទរទទួលស្វាគមន៍ពីភ្ញៀវទេសចរជាតិ និង អន្តរជាតិពេលធ្វើដំណើរទៅកម្សាន្តសប្បាយនៅខេត្តកំពត។

នាឡិកាធំ និង ខ្ពស់ជាងគេនេះ គឺជាសមិទ្ធផលថ្មីមួយបន្ថែមទៀត បន្ទាប់ពីរូបសំណាក«សេះសមុទ្រ»បាញ់ ដែលមានកម្ពស់ ៨ ម៉ែត្រអមជាមួយការពង្រីក សួនកម្សាន្ត កន្លែងហាត់ប្រាណ កន្លែងមើលថ្ងៃលិច។ប្រជាពលរដ្ឋ និង ជនបរទេសរស់នៅខេត្តកំពត បានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនថា ពួគគាត់ពិតជាសប្បាយចិត្តដែលបានឃើញនាឡិកានេះ ហើយមិនយូរទៀតទេស ភ្ញៀវទេសចរមកពីគ្រប់ទិសទី នឹងធ្វើដំណើរទស្សនាខេត្តកំពត ព្រោះចង់ឃើញនាឡិកាយក្សនេះ។

គួរបញ្ជាក់ថា រដ្ឋបាលខេត្តកំពត នៅថ្ងៃទី ២២ សីហានេះ បានរៀបចំពិធីក្រុងពាលីដំឡើង«នាឡិកាធំ និង ខ្ពស់»ជាងរបស់កម្ពុជា នៅទីតាំងមាត់ព្រែក ក្នុងភូមិតាអង្គ សង្កាត់ត្រើយកោះ ក្រុងកំពត។ពិធីក្រុងពាលីនេះ ធ្វើឡើងក្រោយពេលការស្ថាបនាគ្រិះរបស់នាឡិករួចរាល់ និង ស្របពេលដែលសម្ភារៈប្រណិតៗ ដែលបានបញ្ជាទិញពីបរទេស ត្រូវបានដឹកជញ្ជូនមកដល់ទីតាំង ដើម្បីដំំឡើង។



Khcct banner

អត្ថបទទាក់ទង