681 ezgif.com resize
Swift cc time

រាជរដ្ឋាភិបាលសម្រេចបង្កើត«ក្រុងកំពង់សោម»នៃខេត្តព្រះសីហនុ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ភ្នំពេញ៖រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី ២៨ សីហានេះ បានចេញអនុក្រឹត្យ ស្តីពី ការបង្កើត«ក្រុងកំពង់សោម» នៃខេត្តព្រះសីហនុ។ក្នុងក្រុងថ្មីនេះ សម្រេចកាត់យកឃុំចំនួន៥ ពីស្រុកព្រៃនប់ គឺឃុំរាម ឃុំបិតត្រាំង ឃុំអូរឧកញ៉ាហេង ឃុំបឹងតាព្រហ្ម និង ឃុំអូរជ្រៅ។

យោងតាមអនុក្រឹត្យ ក្រុងកំពង់សោម មានសង្កាត់ចំនួន៥ និង ទីតាំងរដ្ឋបាល គឺស្ថិតនៅក្នុងសង្កាត់ រាម។ចំពោះក្រុមប្រឹក្សាស្រុកព្រៃនប់ និង គណៈអភិបាលស្រុកព្រៃនប់ នឹងត្រូវបន្តគ្រប់គ្រងឃុំទាំង ៥ដដែរ រហូតមានក្រុមប្រឹក្សា ក្រុងកំពង់សោម និង គណៈអភិបាលក្រុងថ្មីមកជំនួស។

គួររម្លឹកជូនថា កាលដើមឡើយ កម្ពុជាធ្លាប់មានការ​បង្កើត​ក្រុង ​«កំពង់សោម» តែ​ត្រូវប្តូរ​នាម​មកជា ​«ព្រះសីហនុ» នៅ​សម័យ​សង្គមរាស្ត្រនិយម។ក្រោយថ្ងៃរដ្ឋប្រហារ១៧ មេសា ឆ្នាំ១៩៧០ ក្នុង​សម័យ​លន់ នល់ ក៏​ត្រូវប្តូរ​មកជា ក្រុង​កំពង់សោមវិញ។ក្រោយថ្ងៃរំដោះ៧មករា ឆ្នាំ១៩៧៩ ពោលគឺ​នា​អំឡុង​ឆ្នាំ​១៩៩៣ កំពង់សោម ក៏ត្រូវ​ផ្លាស់ប្តូរ​ឈ្មោះជាថ្មីទៀត មកដាក់​ជា ​ព្រះសីហនុ វិញ។

តែជាការកត់សម្គាល់ បើទោះបីរបទនយោបាយស្រុកទេសផ្លាស់ប្តូរច្រើនលើកក្តី ចំពោះ​​ពលរដ្ឋ​សាមញ្ញ និង ជា​ភាសា​អ្នក​ស្រុក ក្នុង​ជីវភាព​ប្រចាំថ្ងៃ គេ​ច្រើន​និយម​និយាយថា កំពង់សោម​ៗ តាម​ទម្លាប់​។តែយ៉ាងណា ការបង្កើតទីក្រុងថ្មី ក្រុងកំពង់សោម នៅពេលនេះ អាចជាផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីជំរុញខេត្តជាប់មាត់សមុទ្រនៃទិសនិរតីមួយនេះ ជា «ប៉ូលអភិវឌ្ឍន៍​នៅតំបន់ឆ្នេរ​»​ ពោលគឺជា តំបន់សេដ្ឋកិច្ចពិសេសគំរូ ជាមជ្ឈមណ្ឌលអន្តរជាតិ ជា​ទីផ្សារអាស៊ាន និង ទីផ្សារសកល៕





 




Khcct banner

អត្ថបទទាក់ទង