Cctime 6monthsfree desktop
Cc times  web banner kh (2)

កម្ពុជាទទួលបាន«ជើងហោះហើរ»ជាង៤ពាន់ជើងក្នុងខែកក្កដាកើនជាងខែមុន

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ នៅរយៈពេលពេញ១ខែក្នុងខែ កក្កដា ឆ្នាំ២០២៤ អាកាសយានដ្ឋានអន្តរជាតិទាំង៣របស់ប្រទេសកម្ពុជា ទទួលបានជើងហោះហើរចំនួន៤,៧១៤ ជើង ជាចំនួនកើនឡើងបើធៀបជាមួយខែមិថុនាដែលជាខែចាស់។ជាមួយការកើនឡើងនេះ ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិមួយចំនួនក៏ត្រៀមបង្កើនជើងហោះហើរត្រង់ជាមួយកម្ពុជាផងដែរ។នេះបើយោងតាមមន្ត្រីអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល។

យោងតាមរបាយការណ៍ដដែល ក្នុងចំណោមជើងហោះហើរចំនួន ៤,៧១៤ជើង ក្នុងនោះជើងហោះហើរក្នុងស្រុកចំនួន ៤១៧ ជើង និង ជើងហោះហើរអន្ដរជាតិចំនួន ៤,២៩៧ ជើង។បើធៀបជាមួយខែ មិថុនា ជើងហោះហើយកើនឡើង ៧% អ្នកដំណើរកើនឡើង ១១% និង ការដឹកទំនិញកើនឡើង ៣%។

បើគ្មានអ្វីប្រែប្រួលនោះទេ មានក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិមួយចំនួនកំពុងត្រៀមបង្កើនជើងហោះហើរត្រង់ជាមួយកម្ពុជា ក្នុងនោះមានជាអាទិ៍៖ ក្រុមហ៊ុនអាកាសចរណ៍ Vietnam Airline ត្រៀមបង្កើនជើងហោះហើរបន្ថែមទៀតពីហាណូយមកកាន់ទីក្រុងភ្នំពេញ។ក្រុមហ៊ុន Air Asia Thai ក៏ត្រៀមបង្កើនជើងហោះហើរពីភូកេតមកសៀមរាប ក្នុងមួយសប្ដាហ៍ចំនួន ៣ជើង ផងដែរ។

លោក ស៊ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល រំពឹងទុកថា ចំនួនជើង ហោះ ហើរអាចនឹងបន្តកើនឡើងបន្ថែមទៀតនៅពេលខាងមុខ ជាពិសេសចាប់ពីខែតុលាចុងឆ្នាំ២០២៤នេះ។រំពឹងកើន ក្រោមហេតុផលថា ជារដូវកាល High Season ដែលជារដូវកាលភ្ញៀវទេសចរចេញដើរលេងកម្សាន្តក្រៅប្រទេស៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង