Cctimesw1140xh150cm copy

កីឡាករគុនខ្មែរម្ចាស់មេដាយសុីហ្គេម ទៅទស្សនា«ចម្លាក់ក្បាច់គុន» នៅប្រាសាទអង្គរវត្ត

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

សៀមរាប៖ អាជ្ញាធរជាតិអប្សរា សហការជាមួយអគ្គនាយកដ្ឋានកីឡា នៃក្រសួងអប់រំ យុវវជននិងកីឡា និងសមាគមក្លឹបទេសចរណ៍ខេត្តសៀមរាប នៅថ្ងៃទី ២៨ ខែសីហានេះ បានដឹកនាំក្រុមកីឡាករ-ការិនីគុនខ្មែរ និងកីឡាករល្បុកត្តោជាច្រើនរូប ទៅទស្សនាចម្លាក់ក្បាច់គុននៅប្រាសាទអង្គរវត្ត ដើម្បីឲ្យក្រុមកីឡាករបានសិក្សាឈ្វេងយល់ពីក្បាច់គុនដូនតាខ្មែរ ដែលមានឆ្លាក់នៅលើជញ្ជាំងប្រាសាទ។

ដំណើរទស្សនកិច្ចនេះ មានកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា ជាមួយអគ្គនាយកដ្ឋានកីឡានៃក្រសួងអប់រំ យុវជន និងកីឡា និងសមាគមក្លឹបទេសចរណ៍ខេត្តសៀមរាប ដោយបានដឹកនាំកីឡាករ-កីឡាការិនីលំដាប់ជួរមុខក្នុងប្រទេសកម្ពុជា ដែលទទួលបានមេដាយពីព្រឹត្តិការណ៍ស៊ីហ្គេម២០២៣ ដើម្បីឱ្យពួកគាត់បានឈ្វេងយល់ពីចម្លាក់គុនខ្មែរនៅតាមផ្ទាំងសិលានៅតាមប្រាសាទសំខាន់ៗ រួមមានប្រាសាទអង្គរវត្ត, ប្រាសាទបាយ័ន, ប្រាសាទតាព្រហ្ម, ប្រាសាទព្រះខ័ន៘

ជាមួយគ្នានោះ ក៏ជាបង្ហាញពីសាវតារនៃគុនខ្មែរតាមរយៈចម្លាក់នៅតាមប្រាសាទនានា ដែលដូនតាខ្មែរបន្សល់ទុកជាយូរលង់ណាស់មកហើយ ដើម្បីបណ្តុះគំនិតស្មារតីស្រឡាញ់ និងបង្កើនឆន្ទះថែរក្សាការពារ រួមគ្នាចូលរួមផ្សព្វផ្សាយទៅកាន់ពិភពលោក។ ក្នុងដំណើរទស្សនកិច្ចនេះដែរ ក៏មានបុរាណវិទូរបស់អាជ្ញាធរជាតិអប្សរា បានធ្វើបទបង្ហាញនៅតាមចម្លាក់នៅតាមប្រាសាទនីមួយៗផងដែរ។

គួរបញ្ជាក់ថា ក្នុងដំណើរទស្សនកិច្ចគុនខ្មែរលើទឹកដីអង្គរ ដែលរៀបចំឡើងដោយអគ្គនាយកដ្ឋានកីឡានៃក្រសួងអប់រំ សហការជាមួយរដ្ឋបាលខេត្តសៀមរាប អាជ្ញាធរជាតិអប្សរា និងក្លឹបទេសចរណ៍ខេត្តសៀមរាប មានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៧-២៩ ខែសីហា៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង