Cctimesw1140xh150cm copy

«សត្វផ្សោត»មួយក្បាលត្រូវបានសង្គ្រោះ ក្រោយជាប់ឫសដើមកោងកាងជិត២ម៉ោង

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

កោះកុង៖ រដ្ឋបាលជលផលស្មាច់មានជ័យ និងប្រជាសហគមន៍នេសាទពាមក្រសោប នៅថ្ងៃទី ២៦ ខែសីហាកន្លងទៅ បានជួយសង្គ្រោះសត្វផ្សោត ១ ក្បាល ជាប្រភេទ Risso’s Dolphin ក្រោយវាហែលទឹកទៅជាប់ឫសដើមកោងកាងរយៈពេលជិត២ម៉ោង ក្រោយផ្ទះប្រជាពលរដ្ឋ។

លោក ផៃ សាវិន នាយសង្កាត់រដ្ឋបាលជលផលស្មាច់មានជ័យ បានឱ្យដឹងថា សត្វផ្សោត ១ ក្បាល ជាប្រភេទ Risso’s Dolphin មានប្រវែង ២,៤០ ម៉ែត្រ ទម្ងន់ប្រមាណ ១២០ គីឡូក្រាម ត្រូវបានជួយសង្គ្រោះ ដោយជាប់នឹងឬសកោងកាង នៅខាងក្រោយផ្ទះប្រជាពលរដ្ឋ (ភូមិពាមក្រសោបចាស់) ហើយបាននាំយកទៅព្រលែងចំណុចខាងក្រៅ (ហៅឃ្លងយាយប៉ែន រ៉ន) ក្នុងឃុំពាមក្រសោប ស្រុកមណ្ឌលសីមា ខេត្តកោះកុង។

គួរបញ្ជាក់ថា មន្ត្រីសង្កាត់រដ្ឋបាលជលផលស្មាច់មានជ័យ ក៏បានផ្សព្វផ្សាយណែនាំដល់ប្រជាពលរដ្ឋ បន្តចូលរួមការពារអភិរក្សថែរក្សាប្រភេទសត្វកម្រ។ ករណីពលរដ្ឋនេសាទមកបរិភោគ ច្បាស់ជាមានទោសទណ្ឌមិនខាន៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង