Cctimesw1140xh150cm copy

ក្មេងទំនើង១២០នាក់ត្រូវបានឃាត់ខ្លួនក្នុងរយៈពេល៧ថ្ងៃ

សង្គម
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ ក្នុងរយៈពេល៧ថ្ងៃ ចាប់ពីថ្ងៃទី១៩-២៥ សីហា សាលាដំបូងរាជធានីខេត្ត បានចាត់ការលើសំណុំរឿងករណីក្មេងទំនើង ៣០ករណី មានជនសង្ស័យ ១៥៦នាក់។ បន្ថែមពីនេះ តុលាការក៏បានឃាត់ខ្លួនជនសង្ស័យបាន ១២០នាក់ ដែលពាក់ព័ន្ធនឹងហិង្សាដោយចេតនា,ធ្វើឱ្យខូចខាតដោយចេតនា, លួច, និងកាន់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត។

អាជ្ញាធរមានសមត្ថកិច្ច ព្រមទាំងសាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីខេត្ត បាន ចាត់វិធានការក្នុងការអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់ក្នុងសំណុំរឿង ពាក់ព័ន្ធករណីក្មេងទំនើង ប្រកបដោយស្មារតីយកចិត្តទុកដាក់និងការទទួលខុសត្រូវខ្ពស់ដើម្បីការការពារសន្តិសុខ និងសុវត្ថិភាពរបស់សង្គមជាតិព្រមទាំងភាពសុខសាន្តរបស់ប្រជាពលរដ្ឋ។

ជាមួយគ្នានោះ អ្នកនាំពាក្យក្រសួងយុត្តិធម៌ អំពាវនាវដល់ឪពុកម្តាយ ព្រមទាំងអាណាព្យាបាល ត្រូវខិតខំតាមដាន អប់រំ និងទូន្មានប្រៀនប្រដៅដល់កូនៗ ឱ្យដើរតាមគន្លងត្រឹមត្រូវវៀរចាកនូវអំពើអបាយមុខ ដើម្បីក្លាយជាពលរដ្ឋល្អសម្រាប់ សង្គមជាតិ និងអំពាវនាវដល់យុវជនទាំងអស់ ដែលជាទំពាំងស្នងឫស្សីរបស់ប្រទេសជាតិ សូមប្រកាន់ខ្ជាប់នូវវិន័យ សីលធម៌ និងសេចក្តីថ្លៃថ្នូរ ជៀសវាងពីសកម្មភាព ទាំងឡាយណាដែលបង្កអន្តរាយដល់ខ្លួនគ្រួសារ និងសង្គមជាតិ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង