681 ezgif.com resize
Swift cc time

សមាគមឧកញ៉ាកម្ពុជា៖លោក គុយ វ៉ាត មិនមានគោរមងារ«ឧកញ៉ា»ដូចការផ្សាយមួយចំនួន

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ សមាគមឧកញ៉ាកម្ពុជា នៅថ្ងៃទី ២៥ សីហានេះ បានចេញសេចក្តីប្រកាសព័ត៌មាន និង បានបញ្ជាក់ថា លោក គុយ វ៉ាត មិនមែនមានគោរមងារជា "ឧកញ៉ា" ដូចការផ្សព្វផ្សាយនៅតាមបណ្តាញសារព័ត៌មានមួយចំនួននោះឡើយ។សមាគម ស្វាគមន៍ចំពោះការផ្សព្វផ្សាយ និងសូមគោរពសិទ្ធិក្នុងការបញ្ចេញមតិយោបល់របស់ប្រជាពលរដ្ឋទាំងអស់ ប៉ុន្ដែគួរតែ ស្ថិតក្នុងក្រមសីលធម៌ វិជ្ជាជីវៈ ឈរលើសុចរិតភាព និង ស្មារតីទទួលខុសត្រូវ។

យោងតាមសេចក្តីប្រកាសព័ត៌មាន សមាគមឧកញ៉ាកម្ពុជា បានតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះការផ្សព្វផ្សាយព័ត៌មាន និងការចែករំលែកនៅ លើបណ្តាញសង្គមមួយចំនួន ស្ដីពីការចាប់ខ្លួន លោក គុយ វ៉ាត ថៅកែហាង ផាក កាហ្វេ (Park Coffee) ពាក់ព័ន្ធបទ ល្មើសចេញសែកអត់ទឹកប្រាក់ និង បទឆបោកប្រាក់រាប់លានដុល្លារអាម៉េរិក។

បើតាមសេចក្តីដដែល សមាគមឧកញ៉ាកម្ពុជា បានសង្កេតឃើញថា មានអង្គភាពសារព័ត៌មាន និងសាធារណជន មួយចំនួនបានសរសេរ និងហៅ លោក គុយ វ៉ាត ថាជា "ឧកញ៉ា" ដើម្បី ទាក់ទាញចំណាប់អារម្មណ៍ និងមានបំណងផ្សេង ដែលនាំឱ្យមានការបញ្ចេញមតិយោបល់ផ្សេងៗ ធ្វើឱ្យមានការភាន់ ច្រឡំ និងយល់ខុសជាសាធារណៈ និងធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស កេរ្តិ៍ឈ្មោះ សេចក្ដីថ្លៃថ្នូរ គុណតម្លៃន គោរមវន្ដឧកញ៉ាដទៃ។

សមាគមឧកញ៉ាកម្ពុជា សូមគោរពជម្រាបជូនដល់ គោរមវន្ត និងសាធារណជនទាំងអស់ឱ្យបានជ្រាបថា លោក គុយ វ៉ាត មិនមែនមានគោរមងារជា "ឧកញ៉ា" ដូចការផ្សព្វផ្សាយនៅតាមបណ្តាញសារព័ត៌មានមួយចំនួននោះឡើយ។ ក្នុងនាមជាស្ថាប័នតំណាងឱ្យគោរមវន្តឧកញ៉ាទាំងអស់នៅព្រះរាជាណាចក្រកម្ពុជា សមាគមឧកញ៉ា កម្ពុជា សូម ស្វាគមន៍ចំពោះការផ្សព្វផ្សាយ និងសូមគោរពសិទ្ធិក្នុងការបញ្ចេញមតិយោបល់របស់ប្រជាពលរដ្ឋទាំងអស់ ប៉ុន្ដែគួរតែ ស្ថិតក្នុងក្រមសីលធម៌ វិជ្ជាជីវៈ ឈរលើសុចរិតភាព និងស្មារតីទទួលខុសត្រូវ៕


Khcct banner

អត្ថបទទាក់ទង