Cctimesw1140xh150cm copy

កម្ពុជាប្រមូលពន្ធបានជាង២ពាន់លានដុល្លារក្នុងរយៈពេល៧ខែឆ្នាំ២០២៤

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
លោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ (រូបភាព៖ អគ្គនាយកដ្ឋានពន្ធដារ)

ភ្នំពេញ៖ សរុបរយៈពេល៧ខែ ឆ្នាំ២០២៤នេះ ចំណូលពន្ធអាករដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបានជាក់ស្ដែងតាមប្រព័ន្ធគ្រប់គ្រងទិន្នន័យអនឡាញរបស់អគ្គនាយកដ្ឋានពន្ធដារ មានចំនួន ៨ ៧២៨,៧១ ប៊ីលានរៀល (ប្រមាណជា ២ ១៥៥,២៤លានដុល្លារ) ស្មើនឹង ៥១,៧៦% នៃផែនការច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់គ្រប់គ្រងប្រចាំឆ្នាំ២០២៤។ នេះបើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានពន្ធដារ។

បើតាមរបាយការណ៍ ចំពោះលទ្ធផលប្រមូលពន្ធអាករគ្រប់ប្រភេទក្នុងខែកក្កដា ឆ្នាំ២០២៤ ដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបានជាក់ស្ដែងតាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលពន្ធអនឡាញរបស់អគ្គនាយកដ្ឋានពន្ធដារ មានចំនួន ៩៦០,៧៩ ប៊ីលានរៀល (ប្រមាណជា ២៣៧,២៣ លានដុល្លារ) ស្មើនឹង ៥,៧០% នៃផែនការច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់គ្រប់គ្រងប្រចាំឆ្នាំ២០២៤។

ក្នុងខែកក្កដា ឆ្នាំ២០២៤នេះ អគ្គនាយកដ្ឋានពន្ធដារបានពិនិត្យនិងអនុម័តការស្នើសុំចុះបញ្ជីពន្ធដារដល់សហគ្រាសចំនួន ១ ១៩៩ សហគ្រាស (ចុះបញ្ជីជោគជ័យចំនួន ១ ០៤០ សហគ្រាស ក្នុងនោះតាមថ្នាល CamDX ចំនួន ៩៦៣ សហគ្រាស) និងសរុបរយៈពេល៧ខែឆ្នាំ២០២៤នេះមានចំនួន ៧ ៣៤២ សហគ្រាស (ចុះបញ្ជីជោគជ័យចំនួន ៦ ១៨៤ សហគ្រាស ក្នុងនោះតាមថ្នាល CamDX ចំនួន ៥ ៧៤៧ សហគ្រាស)៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង