Cctimesw1140xh150cm copy

ធនាគារជាតិសម្រេចឱ្យគ្រប់គ្រឹះស្ថានបន្តអនុវត្តវិធានការអនុគ្រោះចំនួន៣ដល់អតិថិជនឡើងវិញ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា បានសម្រេចឱ្យគ្រប់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ បន្តអនុវត្តកម្រិតអនុបាតទ្រនាប់ដើមទុនខនស៊ើវេសិន អត្រាប្រាក់បម្រុងកាតព្វកិច្ចជារូបិយប័ណ្ណ និងអនុញ្ញាតឱ្យមានការរៀបចំឥណទានឡើងវិញជូនអតិថិជន។ នេះបើតាមសេចក្ដីប្រកាសរបស់ធនាគារជាតិនៃកម្ពុជា។

ធនាគារជាតិនៃកម្ពុជាបានបន្តថា ដើម្បីផ្តល់លទ្ធភាពបន្ថែមឱ្យគ្រឹះស្ថានបញ្ចេញឥណទាន សំដៅចូលរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចជាតិ ធនាគារជាតិនកម្ពុជា សម្រេចអនុញ្ញាតឱ្យគ្រឹះស្ថាន៖ បន្តអនុវត្តអនុបាតទ្រនាប់ដើមទុនខនស៊ើវេសិន ត្រឹមកម្រិត ១,២៥% រហូតដល់ថ្ងៃទី៣១ ខែធ្នូឆ្នាំ២០២៥, បន្តអនុវត្តអត្រាប្រាក់បម្រុងកាតព្វកិច្ចជារូបិយប័ណ្ណ ត្រឹមកម្រិត ៧% រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ និង រៀបចំឥណទានឡើងវិញជូនអតិថិជនដែលជួបប្រទះការលំបាកផ្នែកហិរញ្ញវត្ថុបណ្តោះអាសន្នស្របតាមលក្ខខណ្ឌកំណត់ក្នុងសារាចរណែនាំដោយឡែក។

គ្រឹះស្ថានត្រូវបញ្ចេញឥណទានប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ ដើម្បីធានាបាននូវកំណើនប្រកបដោយចីរភាព និងរួមចំណែករក្សាស្ថិរភាពប្រព័ន្ធធនាគារទាំងមូល។ ទន្ទឹមនេះ ធនាគារជាតិនៃកម្ពុជានឹងបន្តតាមដានដោយយកចិត្តទុកដាក់លើស្ថិរភាពប្រព័ន្ធធនាគារ និងប្រសិទ្ធភាពនៃការអនុវត្តវិធានការអនុគ្រោះខាងលើ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង