Cctimesw1140xh150cm copy

«នាឡិកាធំ»ខ្ពស់ជាងគេនៅកម្ពុជាត្រូវបានសាងសងនៅខេត្តកំពត

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

កំពត៖ រដ្ឋបាលខេត្តកំពត នៅថ្ងៃទី ២២ សីហានេះ បានរៀបចំពិធីក្រុងពាលីដំឡើង«នាឡិកាធំ និង ខ្ពស់»ជាងរបស់កម្ពុជា នៅទីតាំងមាត់ព្រែក ក្នុងភូមិតាអង្គ សង្កាត់ត្រើយកោះ ក្រុងកំពត។ពិធីក្រុងពាលីនេះ ធ្វើឡើងក្រោយពេលការស្ថាបនាគ្រិះរបស់នាឡិករួចរាល់ និង ស្របពេលដែលសម្ភារៈប្រណិតៗ ដែលបានបញ្ជាទិញពីបរទេស ត្រូវបានដឹកជញ្ជូនមកដល់ទីតាំងដើម្បីដំំឡើង។

នាឡិកានេះ កម្ពស់៣៥ ម៉ែត្រ និង មានទំហំមុខកាត់អង្កត់ផ្ចិតជិត១០ម៉ែត្រ ហើយតាមរចនាបទខ្មែរ។ប្រជាពលរដ្ឋ និងជនបរទេសរស់នៅខេត្តកំពត បានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនថា ពួគគាត់ពិតជាសប្បាយចិត្តដែលបានឃើញនាឡិកានេះហើយយ៉ាងយូរ២ខែទៀត ភ្ញៀវទេសចរមកពីគ្រប់ទិសទី នឹងធ្វើដំណើរទស្សនាខេត្តកំពត ព្រោះចង់ឃើញនាឡិកាយក្សនេះ និងសមិទ្ធផលជាច្រើនរបស់ខេត្តកំពតដោយផ្ទាល់។ 

ជាមួយ ដំឡើងនាឡិកាធំ រដ្ឋបាលខេត្តគ្រោងស្ថាបនាស្ពានឆ្លងព្រែកកំពង់បាយមួយបន្ថែមទៀត ដោយយកតាមរចនាបទខ្មែរ ដើម្បីសម្រួលការកកស្ទះចរាចរណ៍ផង និង ដើម្បីលម្អក្រុងកំពត ក៏ដូចជាទាក់ទាញទេសចរផង ខណៈដែលគម្រោងស្ថាបនាឆ្នេរសមុទ្រកម្សាន្តដ៏ល្អប្រណិតមួយផ្សេងទៀត បាននិងកំពុងសិក្សាជិតរួចរាល់។


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង