Cctimesw1140xh150cm copy

ប្រទះឃើញ«ជ្រូកសមុទ្រ»៤ក្បាល ក្នុងដែនទឹកកម្ពុជា

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ ជ្រូកទឹកសមុទ្រជាសត្វដ៏កម្រ និងជាប្រភេទងាយរងគ្រោះលើពិភពលោក ត្រូវបានក្រុមអ្នកអភិរក្សឃើញវត្តមានបណ្តែតខ្លួនមកលើផ្ទៃទឹកនៅសមុទ្រកម្ពុជា។ នេះបើតាមការបញ្ជាក់របស់រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាសប្រមាញ់ និងនេសាទ។

យោងតាមទំព័រហ្វេសប៊ុកជាផ្លូវការ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាសប្រមាញ់ និងនេសាទ បានឲ្យដឹងនាថ្ងៃទី ២១ ខែ សីហា ឆ្នាំ ២០២៤ ថា មានជ្រូកសមុទ្រ៤ ដោយមានទាំងកូនមួយផង បានមកលេងសមុទ្រខ្មែរ ។ នេះជាលទ្ធផលវិជ្ជមាននៃការថែរក្សាស្មៅសមុទ្រនិងការការពារធនធានជលផលរបស់យើង ដោយរដ្ឋបាលជលផលនៃក្រសួងកសិកម្ម អាជ្ញាធរខេត្ត និងអង្គការដៃគូ។

សូមអរគុណទាំងអស់គ្នា

គួរបញ្ជាក់ថា វត្តមានជ្រូកសមុទ្រចំនួន ៤ ជាប្រភេទងាយរងគ្រោះលើពិភពលោក នៅក្នុងដែនទឹកកម្ពុជា ជាលទ្ធផលវិជ្ជមាននៃការថែរក្សា ស្មៅសមុទ្រ និងការការពារធនធានជលផល ដោយរដ្ឋបាលជលផល នៃក្រសួងកសិកម្ម អាជ្ញាធរខេត្ត និងអង្គការដៃគូ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង