Cctimesw1140xh150cm copy

BINGXUE ម៉ាកតែទឹកដោះគោ-ការ៉េម ដ៏ល្បីនិងជាក្លិបសមាគមចិន ទទួលបានមេដាយមាស១គ្រឿង ពីព្រឹត្តិការណ៍វាយសីមិត្តភាពជាតិនិងអន្តរជាតិ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ ក្លិបសមាគមចិន BING XUE ជាប់ចំណាត់ថ្នាក់លេខ៣ ទទួលបានមេដាយមាស១គ្រឿង ពីព្រឹត្តិការណ៍វាយសីមិត្តភាពជាតិ និងអន្តរជាតិ លើកទី១ ឆ្នាំ២០២៤ ដែលបានប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៦-១៨ ខែសីហានេះ។ BINGXUE ដែលជាក្លិបមួយបានចូលរួមនិងឈ្នះមេដាយមាសមួយក្នុងការប្រកួតនេះ ក៏ជាម៉ាកតែដ៏ល្បីមួយមកពីប្រទេសចិនហើយជាអ្នកឧបត្ថម្ភពិសេសក្នុងការប្រកួតនេះផងដែរ។

BINGXUEគឺជាម៉ាកតែទឹកដោះគោនិងការ៉េមមួយដ៍ល្បីឈ្មោះនៅប្រទេសចិន ដែលបច្ចុប្បន្នមាននៅបណ្តាលប្រទេសដូចជាតណាម ម៉ាឡេស៊ី ថៃ ឡាវ សិង្ហបុរី និងកម្ពុជា។ ដោយនៅប្រទេសកម្ពុជាទទួលបានការគ្រាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រជាជនខ្មែរទាំងអស់ ជាពិសេសការ៉េមMATCHA ជាផលិតផលលក់ដាច់ជាងគេដែលមានតម្លៃតែ2000រៀលតែប៉ុណ្ណោះ រសជាតិឆ្ងាញ់ដាច់គេ ដែលមានតម្លៃទាបបំផុត។

បច្ចុប្បន្ន BINGXUEមានចំនួន 15 កន្លែងនៅក្នុងប្រទេសកម្ពុជា ទីស្នាក់ការកណ្តាលមានទីតាំងនៅភ្នំពេញជិតផ្សារឈូកមាស ដែលសិត្ថនៅផ្លូវលេខ 2011សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ហាងនេះមានផ្ទៃដី 200 ម៉ែត្រការ៉េ និងអាចទទួលអតិថិជនបានរហូតដល់ទៅ 100 នាក់ក្នុងពេលតែមួយ។ សម្រាប់ហ្វ្រែឆាយសូមធ្វើការទំនាក់ទំនងលេខទូរស័ព្ទ 087 723 636 ។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍នេះបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ ក្នុងនោះដែរសមាសភាពកីឡាករយុវជនជានគរបាលអញ្ជើញមកពីបណ្តាប្រទេសក្នុងតំបន់អាស៊ាន ចំនួន៥ មានដូចជា៖នគរបាលកម្ពុជា ជាម្ចាស់ផ្ទះរៀបចំការប្រកួត, នគរបាលសិង្ហបុរី, នគរបាលម៉ាឡេស៊ី, នគរបាលថៃ និងនគរបាលវៀតណាម ដែលចូលរួមក្នុងក្របខណ្ឌនៃការប្រកួតអន្តរជាតិ។

ដោយឡែកការប្រកួតថ្នាក់ជាតិ សម្រាប់ក្លឹបចំណុះក្រសួងរាជធានី-ខេត្ត គឺក្រសួងមហាផ្ទៃ ឈរនៅលេខ១ ដោយទទួលបានមេដាយមាស ២គ្រឿង មេដាយប្រាក់ ១គ្រឿង និងសំរឹទ្ធិ ១គ្រឿង, លេខ២ បានទៅលើក្លឹបយុវជននគរបាលជាតិ ដោយទទួលបានមេដាយមាស ១គ្រឿង មេដាយប្រាក់ ៣គ្រឿង និងមេដាយសំរឹទ្ធិ ១គ្រឿង, លេខ៣ បានទៅក្លឹបសមាគមចិន BING XUE ទទួលបានមេដាយមាស ១គ្រឿង និងលេខ៤ បានទៅលើក្លឹបវាយសីខ្លាចាស់ ទទួលបានមេដាយសំរឹទ្ធិ ១គ្រឿង និងលេខ៤ស្ទួន បានទៅលើក្លឹបវាយសីយុវជនខេត្តកណ្ដាល៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង