Cctime 6monthsfree desktop
Cc times  web banner kh (2)

កម្ពុជារកចំណូលបានជិត១៥ពាន់លានដុល្លារពីការនាំចេញទំនិញទៅទីផ្សារពិភពលោក ក្នុងរយៈពេល៧ខែឆ្នាំ២០២៤

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ ក្នុងរយៈពេល៧ខែឆ្នាំ២០២៤នេះ(មករា-កក្កដា) ទំហំពាណិជ្ជកម្មកម្ពុជា-អន្តរជាតិ សម្រេចបានក្នុងទំហំ ៣១,៥៥១.៥១ លានដុល្លារ កើនឡើង ១៣.៩០ ភាគរយ បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។ ក្នុងនោះកម្ពុជារកចំណូលបានចំនួន ១៤,៩៦៤.៤១ លានដុល្លារ ពីការនាំចេញទំនិញទៅកាន់ទីផ្សារនានានៅទូទាំងពិភពលោក កើនឡើង ១០.៦៤ ភាគរយ ហើយនាំចូលមកវិញក្នុងទំហំទឹកប្រាក់ ១៦,៥៨៧.១០ លានដុល្លារ កើនឡើង ១៧.០១ ភាគរយ។ នេះបើតាមរបាយការណ៍ដែលផ្តល់មកកាន់សារព័ត៌មានស៊ីស៊ីថាមស៍ ដោយលោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម។

បើតាមរបាយការណ៍ មុខទំនិញសំខាន់ៗដែលកម្ពុជា បាននាំចេញច្រើនជាងគេ រួមមាន៖ សម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំ ដែលធ្វើឡើងពីក្រណាត់, ផ្លែឈើ និងគ្រាប់ផ្លែឈើ ដែលអាចបរិភោគបាន, ម៉ាស៊ីន និងឧបករណ៍អគ្គិសនី, ស្បែកជើង, កៅស៊ូ និង ផលិតផលធ្វើអំពីកៅស៊ូ រួមនឹងទំនិញសំខាន់ៗផ្សេងទៀត។

របាយការណ៍បញ្ជាក់ថា ក្នុងរយៈពេល៧ខែនេះ កម្ពុជាបាននាំចេញទំនិញទៅទីផ្សារអាសិបក្នុងទឹកប្រាក់ចំនួន ៥,១៩៩.៦៧ លានដុល្លារ, សហភាពអឺរ៉ុប ២,៤៣៣.៣១ លានដុល្លារ, ចក្រភពអង់គ្លេស ៥៣០.៩៦ លានដុល្លារ, សហរដ្ឋអាម៉េរិក ៥,៥១១.៦០ លានដុល្លារ, កាណាដា ៦០៥.១៦ លានដុល្លារ, អារ៉ាប់រួម ៣៩.៨៨ លានដុល្លារ, ឥណ្ឌា ១០៧.៦៩ លានដុល្លារ, និងប្រទេសផ្សេងៗទៀតចំនួន ៥៣៦.១៥ លានដុល្លារ៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង