681 ezgif.com resize
Swift cc time

រដ្ឋបាលព្រៃឈើដាក់Hotlineឱ្យពលរដ្ឋរាយការណ៍ករណីស្វាបង្កគ្រោះថ្នាក់

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ រដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានផ្សព្វផ្សាយលេខទំនាក់ទំនង Hotline ពីរខ្សែជាសាធារណៈ ក្នុងករណីដែលមានសត្វស្វាកាច ឬស្វាចំនួនច្រើនបង្កការរំខាននិងធ្វើទុក្ខបុកម្នេញ ប្រជាពលរដ្ឋអាចរាយការណ៍បានភ្លាមៗ។

យោងតាមសេចក្តីជូនដំណឹង រដ្ឋបាលព្រៃឈើ នឹងចេញអន្តរាគមន៍ដកហូត សត្វស្វាកាច ឬបង្កគ្រោះថ្នាក់ពីទីសាធារណៈ។ ស្វាដែលចាប់បានទាំងអស់ នឹងយកទៅព្រលែងក្នុងព្រៃធម្មជាតិ ដើម្បីបង្កើនចំនួន និង យកទុកធ្វើជាមេបង្កាត់ពូជនៅក្នុងកសិដ្ឋាន ឬរក្សាទុកនៅតាមសួនសត្វ ជាដើម។

រដ្ឋបាលព្រៃឈើ បានអំពាវនាវកុំឱ្យពលរដ្ឋលែងស្វានៅតាមវត្តអារាម ឬទីសាធារណៈជា ពិសេស កុំផ្តល់ ចំណី ប៉ះពាល់ ឬលេងជាមួយសត្វស្វា ហើយត្រូវរក្សាគម្លាតឆ្ងាយពីស្វា ដើម្បីធានាសុវត្ថិភាពបញ្ចៀសការបង្កគ្រោះថ្នាក់ ក៏ដូចជាកាត់បន្ថយ ហានិភ័យនៃការចម្លងជំងឺ។

ជាមួយគ្នានេះ ប្រជាពលរដ្ឋអាចប្ដឹង ឬរាយការណ៍ករណីដែលមានសត្វស្វាបង្កគ្រោះថ្នាក់ ទាំងអស់នេះ តាមលេខទូរសព្ទ Hotline ០៨៥៧៨០៨៤៧ ឬ ០១០៥៥៦៦៣០៕ 


Khcct banner

អត្ថបទទាក់ទង