Cctimesw1140xh150cm copy

ថ្មី ប្លែក ទំនើប! រថយន្តម៉ូឌែលថ្មីមួយនេះឆក់យកបេះដូងអតិថិជនដោយសារភាពប្រណិតនៃរូបរាង និងបច្ចេកវិទ្យាទំនើប

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ ក្រុមហ៊ុនKia ជាក្រុមហ៊ុនរថយន្តដែលត្រូវបានទទួលស្គាល់ពីគុណភាព ប្រណិតភាព ប្រចាំប្រទេសកម្ពុជា កាលពីថ្ងៃទី១០-១១ ខែសីហា ឆ្នាំ២០២៤កន្លងទៅនេះ បានប្រារព្ធកម្មវិធីដ៏អធិកអធមដោយមានការរៀបចំឡើងនៅកម្មវិធីបើកសម្ពោធរថយន្តម៉ូឌែលថ្មីក្នុងត្រកូល Carnival គឺ The New Carnival GUV ស៊េរីឆ្នាំ ២០២៥ នៅផ្សារទំនើប អ៊ីអនសែនសុខ។ The new Carnival GUV ស៊េរីឆ្នាំ២០២៥ ត្រូវបានគេទទួលស្គាល់ថា ជារថយន្តដែលត្រូវតាមស្តង់ដាពិភពលោក ព្រោះរថយន្តនេះរចនាមកយ៉ាងប្រណិត និងផ្តល់នូវផាសុខភាពដល់អ្នកធ្វើដំណើរ និងមានសុវត្ថិភាពខ្ពស់ ជាពិសេសរថយន្តប្រភេទGUVនេះ មានរូបរាងទាន់សម័យ និងបច្ចេកវិទ្យាទំនើបៗ ដែលកាន់តែផ្តល់ទំនុកចិត្តដល់អ្នកបើកបរលើសពីរថយន្តផ្សេងៗ។

មុខងារពិសេសៗរបស់រថយន្ត The new Carnival GUV ស៊េរីឆ្នាំ២០២៥ គឺមានកម្លាំងម៉ាស៊ីន៣.៥ និង៦ស៊ីឡាំង ជាប្រភេទ Smart Stream G ប្រើបច្ចេកវិទ្យាអាល្លីម៉ង់ ម៉ាស៊ីនធំមែន តែជួយសន្សំសំចៃ សម្រាប់ការបញ្ឆេះស្ងាត់មិនរំខានអ្នកដែលនៅក្នុងរថយន្ត និងអាចបញ្ជាបញ្ឆេះពីចម្ងាយរហូតដល់១០០ម៉ែត្រ អាចបញ្ជាបើក/បិទទ្វារអូតូម្តងទាំងអស់ ឬបញ្ជាបិទ/បើកទ្វារម្តងមួយក៏បានដែរ។

កាន់តែពិសេស រថយន្តនេះមិនចាំបាច់ប្រើដៃ ឬជើង ឬបញ្ជាតាមសោរ ដើម្បីបើកទ្វារថយន្តនោះឡើយ ដោយគ្រាន់តែមានសោរនៅជាប់ខ្លួន វានឹងបើកទ្វារហើយបិទឱ្យយើងវិញអូតូតែម្តងនៅត្រង់ចំណុចដែលយើងចង់ឱ្យបើក និងបិទទ្វានោះ។ រថយន្ត The new Carnival GUV 2025 នេះមានការបំពាក់ Head Up Display នៅលើកញ្ចក់នៃរថយន្តផ្នែកតៃកុងតែម្តង ជាពិសេសមានមុខងារ Lane Keeping Assists ជំនួយក្នុងការបើកបរពេលបើកខុសគន្លងផ្លូវវា បន្លឺសម្លេងដាស់តឿនយើងឱ្យដឹងភ្លាមៗ ហើយបើចាំបាច់វានឹងទាញយើងឱ្យត្រូវគន្លងសុវត្ថិភាពវិញ។

ផ្នែកខាងក្នុងនៃរថយន្តនេះ មានអេក្រង់កម្សាន្តធំកោងទំហំ ១២.៣ អ៊ីញ មានមុខងារច្រើនដូចជា Apple CarPlay និង Android Auto ជាមួយកាម៉េរ៉ា ៣៦០ ដែលអាចអូសមើលជារូប៣៦០ដឺក្រេជារូប 3D បាន ពិសេសថែមទៀតនោះ ពេលចូលរថយន្តមានមុខងារបន្លឺសម្លេងភ្លេង បន្ធូអារម្មណ៍បន្លឺឡើងអូតូតែម្តង។ កាន់តែពិសេសថែមទៀត រថយន្តនេះមាន សែនស័រ រហូតដល់ ១២គ្រាប់ ជុំវិញរថយន្តតែម្តង ថែមទាំងបំពាក់ Blind Spot ដែលជួយឱ្យសញ្ញាដល់អ្នកបើកបរដឹងពីសកម្មភាពដែលនៅកៀកនឹងផ្ទៃរថយន្ត។

ចំពោះ មុខងារទាំងអស់នៃរថយន្តThe new Carnival GUV 2025 មានដូចជា៖ ម៉ាស៊ីន ៣.៥ L ៦ស៊ីឡាំង កម្លាំងម៉ាស៊ីន ២៧២Hp/ ៦៤៩៩rpm, រថយន្តប្រភេទ VIP ៧កៅអី/១១ កៅអី, កៅអីប្រភេទ VIP បែបឯកជនភាព, ឧបករណ៍ចាប់សញ្ញាទឹកភ្លៀងនៅខាងមុខ, កញ្ជក់បង្អួចបើកអូតូទាំងអស់, ប្រើប៊ូតុងបញ្ឆេះ និងពន្លត់ម៉ាស៊ីន, ដំបូលបើក ភ្លោះ អេឡិចត្រូនិច, ឧបករណ៍សាកទូរស័ព្ទដោយឥតប្រើខ្សែ, រន្ធសាក Type C គ្រប់កៅអី, ប្រព័ន្ធបើកអូតូឆ្លាវៃ (Stop & Go), កាមេរ៉ាមើលជុំវិញ ៣៦០ដឺក្រេ អាចចុចលើអេក្រង់បាន, កៅអីអេឡិចត្រូនិចនៅជួរទី១ និងជួរទី២, កៅអីខ្យល់ត្រជាក់ និងក្ដៅ, ប្រព័ន្ធពោងសុវត្ថិភាពចំនួន៨, អេក្រង់ថាច់ស្រ្គីន ១២.៣អ៊ីញ ដែលអាចភ្ជាប់ Apple CarPlay And Android Auto, ប្រព័ន្ធកម្សាន្ត Radio Am/fm & Mp3 Audio, ប្រព័ន្ធសិនស័រប្រាប់ដំណឹងមុខក្រោយ, ប្រព័ន្ធជំនួយសុវត្ថិភាពពេលបើកទ្វាចេញក្រៅ, ប្រព័ន្ធជំនួយក្នុងចុះចត, ឧបករណ៍បញ្ចៀសការប៉ះទង្គិចនៅពេលបើកថយក្រោយ, ប្រព័ន្ធជំនួយក្នុងទប់លំនឹង (ABS+ESC+HAC+TSA), អេក្រង់បង្ហាញ Blind-Spot (Bvm), ប្រព័ន្ធកំណត់ល្បឿនបើកអូតូ (Scc), ប្រព័ន្ធចាប់ហ្រ្វាំងបន្ទាន់, ប្រព័ន្ធជំនួយចាប់តាមគន្លងផ្លូវ, កង់ស្ព័រទំហំ ១៩អ៊ីញ, និងមានការធានា១០ម៉ឺនគីឡូម៉ែត្រ ឬរយៈពេល៣ឆ្នាំ។

គោលបំណងរបស់ក្រុមហ៊ុន KIA នាំយករថយន្តស៊េរីថ្មីប្រភេទGUVឆ្នាំ២០២៥ មកដាក់លក់ក្នុងទីផ្សារកម្ពុជានាពេលនេះ ព្រោះជាក់ស្ដែងក្រុមហ៊ុនសង្កេតឃើញថាប្រភេទរថយន្ត SUV, Mini Van, MPV ជារថយន្តដែលកំពុងពេញនិយមប្រើប្រាស់ក្នុងទីផ្សារប្រទេសកម្ពុជាច្រើន ប៉ុន្តែរថយន្តប្រភេទ GUV វាបានបូករួមបញ្ចូលគ្នា នូវប្រភេទរថយន្ត SUV និង MPV ធ្វើអោយក្រុមហ៊ុន Kia Motor សម្រេចបង្កើតជា រថយន្ត The new Carnival GUV នេះឡើងមក ដែលបានផ្តល់នូវការបញ្ចូលគ្នាតែមួយ នូវភាពខ្លាំងបំផុតនៃរថយន្ត SUV និង MPV៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង