681 ezgif.com resize
Swift cc time

អាជ្ញាធរអនុញ្ញាតឲ្យពលរដ្ឋ«ជួសជុលសំណង់»ក្នុងឧទ្យានអង្គរ ១៨០ករណី ក្នុងសប្តាស៍ទី២ខែនេះ

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

សៀមរាប៖ ប្រជាពលរដ្ឋដែលរស់នៅក្នុងឧទ្យានអង្គរពីយូរមកហើយត្រូវបានទទួលការអនុញ្ញាតសាងសង់សំណង់នានាស្របតាមគោលការណ៍ច្បាប់ និងការងារជួសជុលតូចតាច (ដោយក្រុមការងារសហគមន៍)។ សំណង់ដែលទទួលបានការអនុញ្ញាតមានចំនួន ១៨០ករណី មាន ១៤១ករណី កំពុងតែសាងសង់ ជួសជុលត្រឹមត្រូវតាមការអនុញ្ញាត និងមាន ៣៩ករណី មិនទាន់សាងសង់។

រាល់សំណង់នានា ដែលនៅមានសុពលភាព ត្រូវបាននាយកដ្ឋានគ្រប់ គ្រងដីធ្លី បេតិកភណ្ឌក្រុង និងសហគមន៍ នៃអាជ្ញាធរជាតិអប្សរា បានចុះទៅពិនិត្យ និងផ្តល់នូវលក្ខណៈបច្ចេកទេស ដោយពុំគិតប្រាក់កម្រៃជាប្រចាំ រហូតសំណង់ទាំង នោះសង់រួចរាល់មួយរយភាគរយ។

ជាក់ស្ដែងក្នុងសប្ដាហ៍ទី២ នៃខែសីហា ឆ្នាំ២០២៤ នេះ មន្ត្រី-បុគ្គលិកជំនាញ បានចុះពិនិត្យ និងផ្ដល់លក្ខណៈបច្ចេកទេសនូវសំណង់ដែលបានការអនុញ្ញាត កន្លងមកចំនួន ៥៩ករណី និងការជួសជុលតូចតាចដោយក្រុមការងារសហគមន៍ ចំនួន ១២១ករណី ដែលស្ថិតក្នុងភូមិសាស្ត្រ ដូចខាងក្រោម៖ ក្រុងសៀមរាបចំនួន ៦១ករណី, ស្រុកប្រាសាទបាគង ១៤ករណី, ស្រុកបន្ទាយស្រីចំនួន ៥២ករណី, ស្រុកពួកចំនួន ២៨ករណី, ស្រុកអង្គរធំចំនួន ២៥ករណី។

គួរបញ្ជាក់ដែរថា សំណង់ដែលទទួលបានការអនុញ្ញាតមានចំនួន ១៨០ករណី នេះមាន ១៤១ករណី កំពុងតែសាងសង់ ជួសជុលត្រឹមត្រូវតាមការអនុញ្ញាត និងមាន ៣៩ករណី មិនទាន់សាងសង់។ ក្នុងចំណោមសំណង់ទាំង ១៤១ករណី ដែលកំពុងតែសាងសង់ និងជួសជុលត្រឹមត្រូវ មានសំណង់ដែលបាន សង់រួចរាល់ជាស្ថាបពរចំនួន ៣៩ករណី និងសំណង់ដែលសង់ពុំទាន់រួចរាល់ តែហួសសុពលភាពមានចំនួន ១៤ករណី៕

Khcct banner

អត្ថបទទាក់ទង