Cctimesw1140xh150cm copy

គម្រោងស្ពានឆ្លងកាត់ទន្លេបាសាក់(ចាក់អង្រែក្រោម-ព្រែកប្រា) សម្រេច១២,៣៦%

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖គិតត្រឹមថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤នេះ គម្រោងស្ថាបនាស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) សម្រេចបាន ១២,៣៦% ហើយ បន្ទាប់ពីសម្ពោធបើកការដ្ឋានសាងសង់នាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤។នេះបើយោងតាមរបាយការណ៍ពីក្រសួងសាធារណការ និង ដឹកជញ្ជូនកម្ពុជា។

យោងតាមរបាយការណ៍ដដែល បានគូសបញ្ជាក់ថា បច្ចុប្បន្នសម្រាប់ការងារសសរគ្រឹះចំនួន ៣៦ដើមបានចាក់បេតុងរួច ក្នុងចំណោម ១៥៦ដើម និង ចាក់ជើងតាងបាន ៦ ក្នុងចំណោម ២០ ជើងតាង។ ចំណែកឯការងារហេដ្ឋារចនាសម្ព័ន្ធផ្នែកក្រោម ចាក់សរសរភ្លោះបាន ៤ ក្នុងចំណោម ១២ សសរ ព្រមទាំងការងារសំខាន់ៗមួយចំនួនទៀត។

គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) មានប្រវែងសរុប ១៦៥០ម៉ែត្រ (ប្រវែងស្ពាន ៨៤៥,៧០ម៉ែត្រ ទទឹងផ្លូវ២៧ម៉ែត្រ ផ្លូវតភ្ជាប់ក្បាលស្ពានប្រវែង ៨០៤,៣០ម៉ែត្រ ទទឹងផ្លូវ ២៧ម៉ែត្រ) សាងសង់ដោយក្រុមហ៊ុនសំណង់សៀងហៃ និង ទីប្រឹក្សាគម្រោងដោយក្រុមហ៊ុនក្វាងចូវវ៉ានអាន។

រាជរដ្ឋាភិបាលកម្ពុជារំពឹងថា ក្រោយពេលស្ពានត្រូវបានសាងសង់ និង ដាក់ឱ្យដំណើរការរួច នឹងរួមចំណែកកាត់បន្ថយការកកស្ទះចរាចរណ៍ពីចំណុចស្ពានព្រះមុនីវង្សឆ្លងកាត់ទន្លេបាសាក់ ភ្ជាប់ផ្លូវជាតិលេខ១ នៅខណ្ឌច្បារអំពៅ និង ពង្រឹងដល់ទំនាក់ទំនងសេដ្ឋកិច្ចសង្គម រវាងតំបន់ប៉ែកខាងត្បូងរាជធានីភ្នំពេញ, អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ ជាពិសេសធ្វើឱ្យប្រសើរឡើងដល់ប្រសិទ្ធភាពនៃការដឹកជញ្ជូន និង ភស្តុភារកម្មនៅក្នុងតំបន់រាជធានីភ្នំពេញ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង