681 ezgif.com resize
Swift cc time

រដ្ឋមន្ត្រីសុខាភិបាល៖ អ្នកផ្តល់ឈាម គឺជាវីរៈបុរស

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ លោក ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅថ្ងៃទី១៤សីហាបានអញ្ជើញជាអធិបតី ក្នុងពិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្តរបស់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិក នៃមន្ទីរពេទ្យព្រះអង្គឌួង ដែលរៀបចំឡើង នៅមន្ទីរពេទ្យព្រះអង្គឌួង។ លោករដ្ឋមន្រ្តី បានលើកឡើងថា ការបរិច្ចាគឈាមគឺ ជាវីរៈបុរស ហើយការផ្តល់ឈាម គឺបង្ហាញពីអំពើល្អ ទឹកចិត្តស្រឡាញ់ ការជួយសង្គ្រោះអាយុជីវិត ទៅកាន់អ្នកជំងឺដែលត្រូវការឈាមជាចាំបាច់ ក៏បង្ហាញឲ្យឃើញនូវការសហការគ្នា សាមគ្គីភាព ជាឆ្លុងមួយរបស់មន្ត្រីសុខាភិបាល ដើម្បីជាផ្នែកមួយក្នុងការពង្រឹងវិស័យសុខាភិបាល នៅកម្ពុជា។

លោករដ្ឋមន្រ្តី សូមថ្លែងអំណរគុណជូនថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកនៃមន្ទីរពេទ្យព្រះអង្គឌួង ដែលបានស្ម័គ្រចិត្តបរិច្ចាគឈាមទាំងអស់ និងថ្លែងអំណរគុណជូនដល់ថ្នាក់ដឹកនាំ និងក្រុមការងារនៃមជ្ឈមណ្ឌលជាតិផ្តល់ឈាម ដែលបានសហការរៀបចំកម្មវិធីនេះឡើង និងសង្ឃឹមយ៉ាងថានឹងបន្តសកម្មភាពដ៏ប្រពៃថ្លៃថ្លានេះ ឱ្យបានទៀងទាត់ជារៀងរាល់ឆ្នាំដើម្បីជួយជីវិតមនុស្ស។

ក្នុងពិធីនេះ លោករដ្ឋមន្ត្រី បានផ្តល់កិត្តិយសបំពាក់គ្រឿងឥស្សរិយយស ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរពេទ្យព្រះអង្គឌួង ដើម្បីជាការលើកទឹកចិត្ត ចំពោះការខិតខំប្រឹងប្រែង និងការលះបង់ក្នុងការបម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋ ចំនួន ១២៩គ្រឿង ៕

Khcct banner

អត្ថបទទាក់ទង