Cctimesw1140xh150cm copy

អ្នកសារព័ត៌មានប្រមាណ១៥០នាក់ទទួលវគ្គបណ្តុះបណ្តាលជំនាញ«ព័ត៌មានសេដ្ឋកិច្ច»

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ សមាគមសហគ្រិនសារព័ត៌មានសេដ្ឋកិច្ចកម្ពុជា (CEMEA) សហការជាមួយសមាគមសហព័ន្ធភ្នាក់ងារសេវាកម្មពន្ធដារកម្ពុជា (CTAFA) នៅថ្ងៃទី ១៥ សីហានេះ រៀបចំវគ្គបណ្ដុះបណ្តាលមួយស្តីពី ជំនាញសរសេរព័ត៌មានសេដ្ឋកិច្ច និង ចំណេះដឹងពាក់ព័ន្ធនឹងពន្ធដារ ដល់អ្នកសារព័ត៌មានប្រមាណ១៥០នាក់ មកពីបណ្ដាអង្គភាពសារព័ត៌មានានា។ វគ្គបណ្ដុះបណ្ដាលនេះ ​ ក្រោមអធិបតីភាពលោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន​។

វគ្គបណ្ដុះបណ្ដាលនេះ​ ដឹកនាំដោយលោក​ សុខ ចាន់ភក្តី រដ្ឋលេខាធិការក្រសួងព័ត៌មាន ទទួលបន្ទុកកិច្ចការងារសមាគមអ្នកសារព័ត៌មាននៅកម្ពុជា​ និង មា​នការអញ្ជេីញចូលរួមពីវាគ្មិនជាច្រេីនរូប​ ដែលសុទ្ធសឹងតែមានជំនាញក្នុងវិស័យហិរញ្ញវត្ថុ​ និង សេដ្ឋកិច្ចមកពីស្ថាប័នធំៗដូចជា៖​ សមាគមធនាគារកម្ពុជា​ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា​ សមាគមសហព័ន្ធភ្នាក់ងារសេវាកម្មពន្ធដារកម្ពុជា​ ព្រមទាំងស្ថាប័ន​ និងភាគីពាក់ព័ន្ធជាច្រេីន។

វគ្គបណ្ដុះបណ្ដាល ក្នុងបំណងជំរុញបេសកកម្មរួមបណ្តុះបណ្តាលជំនាញសរសេរ និងផ្សព្វផ្សាយព័ត៌មានសេដ្ឋកិច្ច នៅកម្ពុជាឱ្យបានទូលំទូលាយ និងប្រកបដោយវិជ្ជាជីវៈ។​ តាមផែនការសកម្មភាពរបស់សមាគម CEMEA មានគម្រោងបណ្តុះបណ្តាល អ្នកសារព័ត៌សេដ្ឋកិច្ចចំនួន៣វគ្គ ចន្លោះ ពីខែ សីហា ដល់ខែ ធ្នូ ២០២៤ ហើយគ្រោងរៀបចំកម្មវិធីជជែកដេញដោល (Dialogue) ចំនួន១២ដងនៅក្នុងឆ្នាំ ២០២៥

គួរបញ្ជាក់ថា​ សមាគមសហគ្រិនសារព័ត៌មានសេដ្ឋកិច្ចកម្ពុជា (CEMEA) បានទទួលស្គាល់ពីក្រសួងមហាផ្ទៃ ត្រូវបានបង្កើតឡើងក្នុងគោលបំណងជំរុញការផ្សព្វផ្សាយព័ត៌មានសេដ្ឋកិច្ច អចលនវត្ថុ ហិរញ្ញវត្ថុ ទេសចរណ៍ជាដើម ឱ្យទូលំទូលាយទៅកាន់សាធារណៈជនជាតិ និងអន្តរជាតិ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង