Cctimesw1140xh150cm copy

កសិករនៅខេត្តសៀមរាបប្រើ«ម៉ាស៊ីនដាំស្រូវ»សម្រាប់ការដាំដុះស្រូវ

សង្គម
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

សៀមរាប៖ ប្រជាកសិករ នៅខេត្តសៀមរាប ដែលជាសមាជិកគម្រោងស្ដង់ដារផលិតកម្មស្រូវនិរន្ដភាព (SRP) កំពុងប្រើប្រាស់បច្ចេកទេសថ្មីក្នុងការដាំស្រូវដោយប្រើម៉ាស៊ីនដាំ។ ការដាំស្រូវដោយប្រើម៉ាស៊ីនដាំ បានសន្សំសំចៃពូជស្រូវ រហូតដល់ ៤០គីឡូក្រាមក្នុងមួយហិចតា និង ងាយស្រួលក្នុងការគ្រប់គ្រង និងថែស្មៅចង្រៃ ។

តាមរយៈគម្រោងស្ដង់ដារផលិតកម្មស្រូវនិរន្ដភាព បានបង្កើតការងារជាសេដ្ឋកិច្ចវិលជុំរបស់សហគមន៍នេសាទ នៅបឹងទន្លេសាបខាងលិច ដែលគាំទ្រដោយសហភាពអឺរ៉ុប និងអង្គការអុកស្វាម ដោយបានជួយដល់កសិករជាសមាជិកគម្រោងស្ដង់ដារផលិតកម្មស្រូវនិរន្ដភាព ក្នុងស្រុកសូទ្រនិគម ខេត្ដសៀមរាប ដោយផ្ដល់នូវបច្ចេកទេសថ្មីតាមរយៈការដាំដុះស្រូវដោយប្រើប្រាស់ម៉ាស៊ីនដាំស្រូវ។

ការប្រើប្រាស់ម៉ាស៊ីនដាំស្រូវផ្ដល់អត្ថប្រយោជន៍មួយចំនួនដល់ប្រជាកសិករដូចជាដូចជា សន្សំសំចៃពូជស្រូវ ៤០គីឡូក្រាមក្នុងមួយហិចតា និង ងាយស្រួលក្នុងការគ្រប់គ្រង និងថែស្មៅចង្រៃ ។ ជាពិសេស ដំណាស្រូវ កាត់បន្ថយជំងឺ កាត់បន្ថយហានិភ័យលើការប្រែប្រួលអាកាសធាតុ ស្រូវទទួលពន្លឺ និងខ្យល់គ្រប់គ្រាន់ ការលូតលាស់ស្មើរៗគ្នា ស្រូវទទួលបានទិន្នផលខ្ពស់ជាងការអនុវត្ដន៍តាមទំលាប់ និងកាត់បន្ថយកំលាំងពលកម្មជាដើម៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង