Cctimesw1140xh150cm copy

គម្រោងអភិវឌ្ឍរមណីយដ្ឋាន«ឆ្នេរតេជោសន្តិភាពកែប»ត្រូវបានដាក់ឱ្យអនុវត្តជាបន្ត

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ គណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា បានចេញសេចក្ដីសម្រេចដាក់ឱ្យអនុវត្តបន្តលើគម្រោងអភិវឌ្ឍរមណីយដ្ឋានឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់ “ឆ្នេរតេជោសន្តិភាពកែប” សម្រាប់សាធារណជននិងទេសចរ ស្ថិតនៅភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប មានបណ្តោយប្រវែង២ ៧០០ម៉ែត្រ។ នេះបើតាមសេចក្ដីប្រកាសរបស់គណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា។

បើតាមសេចក្ដីប្រកាស គម្រោងនេះនឹងត្រូវបានបន្តលើការងារសាងសង់មួយចំនួនដូចជា៖ អភិវឌ្ឍឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់មានទទឹងប្រវែង៣០ម៉ែត្រ និងតំបន់សុវត្ថិភាពហែលទឹកសមុទ្រកម្សាន្ត, សាងសង់ជញ្ជាំងទប់ដីការពារឆ្នេរសមុទ្រធ្វើពីបេតុងអារម៉េស្របតាមបណ្តោយឆ្នេរសមុទ្រ, ផ្លូវថ្មើរជើងចំនួន២គន្លង មានទទឹងប្រវែង៣ម៉ែត្រ ដោយមានផ្លូវសម្រាប់ជនមានពិការភ្នែកនៅចំកណ្តាលស្របតាមបណ្ដោយឆ្នេរសមុទ្រ, ផ្លូវជិះកង់ចំនួន២តន្លង មានទទឹងប្រវែង៣ម៉ែត្រ ស្របតាមបណ្តោយឆ្នេរសមុទ្រសួនច្បារមានទទឹងប្រវែងយ៉ាងតិច៥០ម៉ែត្រ ដោយត្រូវរៀបចំចាក់ខ្សាច់បំពេញបន្ថែម ស្របតាមស្ថានភាពដីរដ្ឋជាក់ស្ដែងតាមបណ្ដោយឆ្នេរសមុទ្រ), និងសាងសង់ចំណតរថយន្តសាធារណៈនិងបន្ទប់ទឹកសាធារណៈ និងការងារមួយចំនួនទៀត។

រាល់ការអនុវត្តគម្រោងត្រូវគោរពនិងអនុវត្តឱ្យបានត្រឹមត្រូវ ស្របតាមលិខិតអនុញ្ញាតនិងកិច្ចសន្យានៃការអនុវត្តគម្រោងប្លង់អភិវឌ្ឍរមណីយដ្ឋានឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់ “តជោសន្តិភាពកែប" សម្រាប់សាធារណជននិងទេសចរ ស្ថិតនៅភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប របស់គណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា។

គណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា នឹងរៀបចំប្លង់លម្អិតសម្រាប់សាងសង់សួនច្បារសាធារណៈនិងដាំដើមឈើនៅលើដីចំណីឆ្នេរសមុទ្រ និងប្លង់លម្អិតសម្រាប់រៀបចំឆ្នេរខ្សាច់កម្សាន្ត សាធារណៈកម្រិតខ្ពស់ ព្រមទាំងសេចក្ដីណែនាំសម្រាប់ការអនុវត្ត ការប្រើប្រាស់ និងការថែរក្សាស្របតាមច្បាប់និងបទប្បញ្ញត្តិជាធរមាន៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង