Cctimesw1140xh150cm copy

«សត្វដំរី»ជាវិស្វករនៃប្រព័ន្ធអេកូឡូស៊ី

សង្គម
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ ដំរី គឺជាថនិកសត្វ រស់នៅជាហ្វូង មានភាពវៃឆ្លាត ហើយវាមានមាឌធំជាងគេក្នុងចំណោមសត្វលើគោកដទៃ។ នៅក្នុងធម្មជាតិ សត្វដំរីដើរតួនាទីដូចជាវិស្វករនៃប្រព័ន្ធអេកូឡូស៊ី ដោយមានមាឌធំសម្បើម ពេលវាធ្វើដំណើរ សត្វដំរីត្រួសត្រាយផ្លូវក្នុងព្រៃសម្រាប់សត្វតូចៗដទៃទៀត។ ដំរីដើរតួនាទីយ៉ាងសំខាន់ក្នុងការបែកខ្ញែកគ្រាប់ពូជនៅក្នុងព្រៃ និងត្រូវការជម្រកធម្មជាតិដែលមានទំហំធំសមរម្យដើម្បីចល័ត ស្វែងរកចំណី និងរស់រានមានជីវិត។

នៅកម្ពុជា មានដំរីមួយប្រភេទដែលមានឈ្មោះថា «ដំរីអាស៊ី» ជាប្រភេទសត្វជិតផុតពូជក្នុងបញ្ជីក្រហមអង្គការសហភាពអន្តរជាតិដើម្បីការអភិរក្សធម្មជាតិ និងកំពុងរងការគំរាមកំហែងពីការបាត់បង់ទីជម្រកទូទាំងពិភពលោក។ យោងតាមក្រសួងបរិស្ថាននៅកម្ពុជា មានដំរីអាស៊ីចំនួនប្រមាណពី ៤០០ ទៅ ៦០០ ក្បាល ដែលភាគច្រើនរស់នៅក្នុងតំបន់ជួរភ្នំក្រវាញ តំបន់ខ្ពង់រាបខាងជើងទន្លេសាប និងតំបន់ខ្ពង់រាបភាគខាងកើតដែលជាតំបន់មានជីវៈចម្រុះសម្បូរបែប និងមានទីជម្រកអំណោយផលដល់ការរស់នៅរបស់សត្វដំរី និងសត្វព្រៃផ្សេងៗទៀត។

នៅតំបន់ជួរភ្នំក្រវាញកណ្តាល USAID មរតកបៃតង ដោយមានការសហការជាមួយ អង្គការអភិរក្សអន្តរជាតិកម្ពុជា Legacy Landscapes Fund និង P&G កំពុងធ្វើការរួមគ្នាជាមួយរាជរដ្ឋាភិបាលកម្ពុជា សហគមន៍មូលដ្ឋាន និងដៃគូអភិវឌ្ឍន៍ដើម្បីការពារសត្វព្រៃរួមទាំងដំរីអាស៊ី និងជម្រករបស់វាតាមរយៈគម្រោងរេដបូក។ ចូលរួមការពារសត្វដំរីដែលនៅសេសសល់ ជាពិសេសការពារទីជម្រកដ៏សំខាន់របស់ពួកវាសម្រាប់ការរស់រានតទៅមុខទៀតនៃសត្វដ៏កម្រនេះ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង