Cctimesw1140xh150cm copy

លោក ស សុខា អំពាវនាវឱ្យពលរដ្ឋថែរក្សាសុខភាព ដើម្បីពង្រឹងគុណភាពធនធានមនុស្សកម្ពុជា

សង្គម
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

បាត់ដំបង៖ នៅក្នុងពិធីពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃ និងទទួលអំណោយមនុស្សធម៌របស់ក្រុមគ្រូពេទ្យសប្បុរសធម៌ ប៉ាយសួយឡាវយិនកម្ពុជា នៅទី៩ សីហា នេះ ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអំពាវនាវដល់ប្រជាពលរដ្ឋដែលមកចូលរួមទទួលការពិនិត្យ និងព្យាបាលសុខភាពដោយឥតគិតថ្លៃ ពីក្រុមគ្រូពេទ្យសប្បុរសធម៌ប៉ាយសួយឡាវយិន ថែរក្សាសុខភាពខ្លួនឯង និងក្រុមគ្រួសារ ជាពិសេសកុមារដែលកំពុងលូតលាស់ និងទទួលការអប់រំ ដើម្បីរួមចំណែកគាំទ្រគោលនយោបាយពង្រឹងគុណភាពធនធានមនុស្សរបស់រាជរដ្ឋាភិបាលកម្ពុជា។

មានប្រសាសន៍ទៅកាន់អាជ្ញាធរ និងប្រជាពលដ្ឋ ក្នុងពិធីពិនិត្យ និងព្យាបាលជំងឺ រៀបចំនៅវិទ្យាល័យអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង លោក ស សុខា បានមានប្រសាសន៍ថា ដើម្បីសម្រេចបានគោលដៅពង្រឹងគុណភាពធនធានមនុស្ស ដូចមានកំណត់ក្នុងមុំ នៃយុទ្ធសាស្រ្តបញ្ចកោណ សម្ដេច ហ៊ុន ម៉ាណែត បានយកចិត្តទុកដាក់ខ្ពស់លើវិស័យសុខភាពសាធារណៈ ដោយបានពង្រឹងគុណភាពនៃការផ្ដល់សេវាពិនិត្យ និងព្យាបាលនៅតាមមន្ទីរពេទ្យរដ្ឋ និងឯកជន ព្រមទាំងការលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋអំពីសារៈសំខាន់នៃកាថែទាំសុខភាព។

លោក ស សុខា បន្តលើកឡើងថា ដោយសារការមើលឃើញពីសារៈសំខាន់នៃសុខភាពសាធារណៈ ជាពិសេសុខុមាលភាពរបស់ប្រជាជន ទើបនៅកម្ពុជាមានបណ្ដាអង្គការ និងសមាគមជាតិ និងអន្តរជាតិជាច្រើន បាននឹងកំពុងរួមចំណែកធ្វើសកម្មភាពមនុស្សធម៌ផ្នែកសុខាភិបាល ជូនប្រជាពលរដ្ឋ។

សូមជម្រាបថា ក្រុមគ្រូពេទ្យសប្បុរសធម៌ប៉ាយសួយឡាវយិន បានបំពេញបេសកកម្មនៅកម្ពុជារយៈកាល២០ឆ្នាំ ដោយចាប់ផ្តើមដំបូងក្រោមការជួយជ្រោមជ្រែងពីសម្តេច ស ខេង អតីតរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ សម្រាប់បេសកកម្មនៅស្រុកសង្កែនេះ មានការសម្របសម្រួលពីលោក ឈឹម ផាន់ណា ការចូលរួមពីគ្រូពេទ្យចំណានៗ មកពីប្រទេសចិន ថៃ ម៉ាឡេស៊ី និងកោះតៃវ៉ាន់ រួមទាំងក្រុមគ្រូពេទ្យក្នុងស្រុកមួយចំនួនទៀត ដោយប្រើវិធីសាស្រ្តពិនិត្យ និងព្យាបាលជំងឺទូទៅមួយចំនួនតាមវិធីសម័យ និងបុរាណ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង