ព្រះសីហនុ ៖ ក្រោយពីមានការភ្ញាក់ផ្អើលមួយកើតឡើង ដោយមានជនមួយក្រុមធ្វើសកម្មភាពចាប់ជនរងគ្រោះដាក់រថយន្ត នៅពីវេលាម៉ោងប្រហែល ០០និង៣០នាទីយប់រំលងចូលថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤ ដោយមានទីតាំងស្ថិតនៅម្តុំស្តុបផ្សារពាណិជ្ជកម្ម មុខអាហារដ្ឋាន ឈ្មោះ តុងប៉ីហ្សាវខាវ ក្នុងភូមិ២ សង្កាត់លេខ២ ក្រុង-ខេត្តព្រះសីហនុ។
លោកអគ្គស្នងការរង និងជាស្នងការនគរបាលខេត្ត បានបញ្ជាឱ្យកម្លាំងជំនាញ ដឹកនាំដោយលោក ណុប បញ្ញា ស្នងការរងផែនការងារព្រហ្មទណ្ឌ បើកកិច្ចប្រតិបត្តិការស្រាវជ្រាវជាបន្ទាន់ រហូតដល់ម៉ោងប្រហែល ០២និង៣០ព្រឹកថ្ងៃទី៦ ខែឆ្នាំដដែល កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យ សរុប៨នាក់ (ជនជាតិចិន ៦នាក់ និងខ្មែរ២នាក់) រំដោះជនរងគ្រោះបានចំនួន០២នាក់ (ស្រ្តីខ្មែរ០១នាក់ និងជនជាតិចិន០១នាក់) ។
គួរបញ្ជាក់ថា ករណីខាងលើនេះ កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តបានដកហូតនូវ កាំភ្លើងខ្លី០២ដើម ខ្នោះដៃចំនួន០២គូរ និងវត្ថុតាងមួយចំនួនទៀតផងដែរ៕