ភ្នំពេញ៖ សាកលវិទ្យាល័យខេមតិច បានរៀបចំកម្មវិធី អបអរសាទរដល់ការខិតខំហ្វឹកហាត់យ៉ាងសកម្ម និងសមិទ្ធផលរបស់និស្សិតខេមតិចក្នុងការប្រកួតកីឡាឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិ ២០២៤ នាល្ងាចថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤។
កម្មវិធីនេះ រៀបចំឡើងក្នុងគោលបំណង បង្ហាញពីសមិទ្ធផលដ៏អស្ចារ្យ និងការខិតខំរបស់ក្រុមបាល់ទាត់ បាល់បោះ ការ៉ាតេ និងតេក្វាន់ដូរ។
គួរបញ្ជាក់ថា កីឡាករ-កីឡាការនីរបស់សាកលវិទ្យាល័យខេមតិច ទទួលបានមេដាយមាស១ មេដាយសំរិទ្ធចំនួន៣ លើវិញ្ញាសារការ៉ាតេ។ នេះជាលើកទី២ ដែលនិសិ្សតខេមតិចបានចូលរួមយ៉ាងសកម្មក្នុងការប្រកួតកីឡាក្រោមការរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡា។សាកលវិទ្យាល័យខេមតិចតែងតែជំរុញ និងគាំទ្រដល់វិស័យកីឡានៅប្រទេសកម្ពុជា។