Cctimesw1140xh150cm copy

ភាពយន្តឯកសារ«សួស្តី កម្ពុជា»ត្រូវបានដាក់សម្ពោធម្សិលមិញនេះ

សង្គម
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ ភាពយន្តឯកសារដែលសហការផលិតដោយភាគីចិន-កម្ពុជាមានចំណងជើងថា«សួស្តី កម្ពុជា» ត្រូវបានដាក់សម្ពោធនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី៥ សីហា ម្សិលមិញនេះ។ ភាពយន្តឯកសារនេះ កត់ត្រាអំពីអ្នកសារព័ត៌មានវ័យក្មេងមកពីខេត្តក្វាងស៊ី ដែលបានមកទស្សនានៅប្រទេសកម្ពុជា កាលពីអំឡុងខែកក្កដា ឆ្នាំ២០២៤។

ភាពយន្តឯកសារ«សួស្តី កម្ពុជា»ត្រូវបានផលិតរួមគ្នាដោយ វិទ្យុ និងទូរទស្សន៍ខេត្តក្វាងស៊ី នៃប្រទេសចិន និងទូរទស្សន៍ជាតិកម្ពុជា។ ភាពយន្តឯកសារនេះ កត់ត្រាអំពីអ្នកសារព័ត៌មានវ័យក្មេងមកពីខេត្តក្វាងស៊ី ចំនួន ១៣នាក់ ដែលបានមកទស្សនាប្រទេសកម្ពុជា ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ និងខេត្តសៀមរាប ។

ការមកទស្សនានៅកម្ពុជានេះ គឺដើម្បីស្វែងយល់ពីភាពថ្មីថ្មោង និងខិតទៅជិតប្រវត្តិសាស្ត្រ តាមរយៈការសម្តែងបេតិកភណ្ឌវប្បធម៌អរូបី ដំណើរទស្សនៈកិច្ចសិក្សា ការសម្ភាសន៍ និងទម្រង់ផ្សេងៗទៀតជាមួយកុមារ និងយុវជនកម្ពុជា ក៏ដូចជាបង្ហាញពីប្រពៃណីវប្បធម៌ដ៏ប្រសើររបស់ប្រទេសទាំងពីរ និងភាវៈចម្រុះនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជនរវាងចិននិងកម្ពុជា។

លោក ឃឹម វុទ្ធី អគ្គនាយកទូរទស្សន៍ជាតិកម្ពុជា មានប្រសាសន៍ថា សកម្មភាពសិក្សារបស់គណៈប្រតិភូអ្នកសារព័ត៌មានវ័យក្មេង នៅកម្ពុជា នឹងជួយមិត្តចិនកាន់តែច្រើនស្គាល់ និងស្រលាញ់កម្ពុជា ក៏ដូចជាជំរុញការផ្លាស់ប្តូរ និងការទំនាក់ទំនងកាន់តែជិតស្និទ្ធរវាងប្រជាជនកម្ពុជា និងចិន។

សូមជម្រាបថា ភាពយន្តឯកសារ «សួស្តី កម្ពុជា» នឹងត្រូវចាក់ផ្សាយនៅលើកានែលអន្តរជាតិ និងកានែលព័ត៌មាននៃវិទ្យុ និងទូរទស្សន៍ក្វាងស៊ី របស់ប្រទេសចិន និងកានែលសំខាន់របស់ទូរទស្សន៍ជាតិកម្ពុជា ក៏ដូចជាប្រព័ន្ធផ្សព្វផ្សាយថ្មីរបស់ភាគីទាំងពីរ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង