Cctimesw1140xh150cm copy

យូអិនឌីភី ចេញផ្សាយ«វចនានុក្រមអាកាសធាតុ»ជាភាសាខ្មែរ

សង្គម
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (យូអិនឌីភី-UNDP) កាលពីពេលថ្មីៗនេះ បានចេញផ្សាយវចនានុក្រមអាកាសធាតុ ជាភាសាខ្មែរ ដើម្បីផ្ដល់និយមន័យវាក្យសព្ទស្តីពីអាកាសធាតុ ឱ្យមានលក្ខណៈសាមញ្ញ និងងាយស្រួលយល់សម្រាប់មនុស្សគ្រប់គ្នា។

វិបត្តិអាកាសធាតុ គឺជាបញ្ហាដែលកំណត់ពីជោគវាសនាយើងទាំងអស់គ្នា។ វិបត្តិនេះប៉ះពាល់គ្រប់ប្រទេស និងគ្រប់សហគមន៍ ទូទាំងសកលលោក។ ស្របពេលជាមួយគ្នា វាក្យសព្ទ និងទស្សនទានជាច្រើន ស្តីពីការប្រែប្រួលអាកាសធាតុ មានភាពស្មុគស្មាញ និងពិបាកយល់សម្រាប់មនុស្សទូទៅ។ ដូច្នេះហើយ ការទទួលបានព័ត៌មានដែលសុក្រឹត និងងាយស្រួលយល់ អំពីការប្រែប្រួលអាកាសធាតុ រឹតតែ មានសារៈសំខាន់ ។

កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ បានធ្វើការងារជាមួយអ្នកជំនាញ ដើម្បីកំណត់និយមន័យវាក្យសព្ទអាកាសធាតុចំនួន ៤០ ដែលត្រូវបានប្រើប្រាស់ញឹកញាប់ ឱ្យមានលក្ខណៈសាមញ្ញ។ តាមរយៈវចនានុក្រមនេះ សាធារណជនអាចអាន ផ្សព្វផ្សាយ ក៏ដូចជាទាញប្រយោជន៍ពីវចនានុក្រមនេះ ពិព្រោះវចនានុក្រមអាកាសធាតុនេះ មានគោលបំណងផ្តល់និយមន័យវាក្យសព្ទស្តីពីអាកាសធាតុ ឱ្យមានលក្ខណៈសាមញ្ញ និងងាយស្រួលយល់។

ទាញយកវចនានុក្រមអាកាសធាតុជាភាសាខ្មែរនៅទីនេះ ៖ https://go.undp.org/4ew


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង