Cc times  web banner kh

គោ និងក្របីជាង២ពាន់ក្បាលត្រូវបានចាក់វ៉ាក់សាំង ដើម្បីការពារការចម្លងជម្ងឺទៅសត្វព្រៃ

សង្គម
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ស្ទឹងត្រែង៖ សត្វស្រុក និងសត្វព្រៃ មានឥរិយាបទពីធម្មជាតិស្រដៀងគ្នា ដូចជា ការជាន់ឈ្លី ការស៊ីស្មៅ ការនោម ការបន្ទោបង់ និងការត្រាំននៀលដីល្បាប់ភក់ របស់ពួកវា បានរួមចំណែកយ៉ាងសំខាន់ដល់ជីវៈចម្រុះក្នុងដែនជម្រកសត្វព្រៃ។ ទោះបីជាយ៉ាងនោះក្តី ពួកវាក៏បង្កហានិភ័យក្នុងការចម្លងជំងឺទៅសត្វព្រៃផងដែរ។ ដើម្បីការពារហានិភ័យនេះកុំឱ្យកើតឡើង USAID មរតកបៃតង សហការជាមួយ ក្រុមហ៊ុន រ៉ាយហ្ស៊ីង ហ្វីនិក និងការិយាល័យកសិកម្មស្រុក ចាក់វ៉ាក់សាំងដល់គោ និងក្របីជាង ២៥០០ក្បាល ដើម្បីការពារការចម្លងជម្ងឺទៅសត្វព្រៃ។

ក្នុងករណីអវត្តមានពពួកសត្វពាហនៈព្រៃធំៗ ដែលជិតផុតពូជនោះ គោក្របីរបស់កសិករបានដើរតួយ៉ាងសំខាន់ក្នុងការថែរក្សាតុល្យភាពប្រព័ន្ធអេកូឡូស៊ីរបស់ ដែនជម្រកសត្វព្រៃសៀមប៉ាង។ ឥរិយាបទពីធម្មជាតិស្រដៀងគ្នារបស់ពួកវាដូចជា ការជាន់ឈ្លី ការស៊ីស្មៅ ការនោម ការបន្ទោបង់ និងការត្រាំននៀលដីល្បាប់ភក់ របស់ពួកវា បានរួមចំណែកយ៉ាងសំខាន់ដល់ជីវៈចម្រុះក្នុងដែនជម្រកសត្វព្រៃ។ ទោះបីជាយ៉ាងនោះក្តី ពួកវាក៏បង្កហានិភ័យក្នុងការចម្លងជំងឺទៅសត្វព្រៃផងដែរ។

ដើម្បីការពារហានិភ័យនេះកុំឱ្យកើតឡើង USAID មរតកបៃតង សហការជាមួយ ក្រុមហ៊ុន រ៉ាយហ្ស៊ីង ហ្វីនិក និងការិយាល័យកសិកម្មស្រុក កំពុងធ្វើការយ៉ាងស្រស្រាក់ស្រស្រាំ ដើម្បីជួយកសិករនៅក្នុងភូមិចំនួន ១៧ ដែលមានទីតាំងនៅក្នុង និងជុំវិញដែនជម្រកសត្វព្រៃសៀមប៉ាង ដើម្បីចាក់វ៉ាក់សាំងដល់គោ និងក្របី របស់ពួកគេ ជាង ២៥០០ក្បាល ។ ការចាក់ថ្នាំបង្ការទាំងនេះមានគោលដៅការពារលើជំងឺអុតក្តាម និងជំងឺសារទឹក។

លោក ប្រាក់ មុនី ប្រធានគ្រប់គ្រងតំបន់នៅស្រុកសៀមប៉ាង បានមាននិយាយថា គោលបំណងសំខាន់របស់យើង គឺមិនត្រឹមតែកាត់បន្ថយហានិភ័យនៃការចម្លងជំងឺទៅសត្វព្រៃដែលជិតផុតពូជនៅក្នុងដែនជម្រកសត្វព្រៃប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើកកម្ពស់សុខភាពសត្វគោ និងក្របីស្រុក ពង្រឹងភាពធន់ក្នុង គ្រួសារ និងធានាជីវភាពរស់នៅឲ្យបានប្រសើរសម្រាប់សហគមន៍មូលដ្ឋាននៅក្នុង និងជុំវិញតំបន់ការពារផងដែរ។ លោក មុនី បានបញ្ជាក់ថា ការចាក់វ៉ាក់សាំងនឹងបន្តរហូតដល់សត្វគោ និងក្របីទាំងអស់នៅក្នុងភូមិទាំង ១៧ ត្រូវបានចាក់ថ្នាំបង្ការ។

សូមជម្រាបថា គិតត្រឹមខែមិថុនា USAID មរតកបៃតង ក្រុមហ៊ុន រ៉ាយហ្ស៊ីង ហ្វីនិក និងការិយាល័យកសិកម្មស្រុក បានធ្វើយុទ្ធនាការផ្សព្វផ្សាយការយល់ដឹងអំពីការចាក់វ៉ាក់សាំងបញ្ចប់ទៅដោយជោគជ័យនៅទូទាំង ១៧ ភូមិគោលដៅ និងបានចាប់ផ្តើមសកម្មភាពចាក់វ៉ាក់សាំងបង្ការនៅក្នុង ១៥ ភូមិ។ សត្វពាហនៈសរុបចំនួន ២៥៨៦ ក្បាល ក្នុងនោះ គោ ១៩២៣ ក្បាល និងក្របី ៦៦៣ ក្បាល ពី ២៨២ គ្រួសារ បានទទួលការចាក់វ៉ាក់សាំងរួចហើយមកទល់ពេលនេះ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង