681 ezgif.com resize
Swift cc time

កម្ពុជារកចំណូលបានជាង២៤លានដុល្លារពីការលក់បណ្ណទស្សនារមណីយដ្ឋានអង្គរឱ្យបរទេសក្នុងឆមាសទី១នេះ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ ក្នុងឆមាសទី១ឆ្នាំ២០២៤នេះ បណ្ណដែលបានលក់ឱ្យទេសចរបរទេសចូលទស្សនាតំបន់រមណីយដ្ឋានអង្គរសរុប ៥២១ ៩៥០ សន្លឹក កើនឡើង ៣៥,៣% និងចំណូលសរុប ២៤ ៣៥៧ ៦៩៥ ដុល្លាអាមេរិកគត់ កើនឡើង ៣៦,២%។ នេះបើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ដែលផ្តល់មកកាន់ស៊ីស៊ីថាមស៍ដោយ លោក តុប សុភ័ក្រ អ្នកនាំពាក្យក្រសួងទេសចរណ៍ មកកាន់ស៊ីស៊ីថាមស៍។

បើតាមរបាយការណ៍ ឆមាសទី១ ឆ្នាំ២០២៤នេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន ៣,១៦ លាននាក់ កើនឡើង ២២,៧% ធៀបរយៈពេលដូចគ្នាឆ្នាំ២០២៣ ស្មើនឹង ៩៤,៩% នៃឆ្នាំ២០១៩ និងទេសចរជាតិ : ៩,៦៩ លាននាក់ កើនឡើង ៦,៤%។

ទីផ្សារទេសចរណ៍សំខាន់ទាំង១០របស់កម្ពុជាក្នុងរយៈពេល៦ខែនេះមានដូចជា៖ ថៃ ៩៥៥,២៥០ នាក់, វៀតណាម ៦៣៩,៥៤៩ នាក់, ចិន ៣៨៩,៣៦០ នាក់, ឡាវ ១៨៨,៧២៦ នាក់, សហរដ្ឋអាម៉េរិក ១១២,០៤៣ នាក់, កូរ៉េខាងត្បូង ១០១,៤៣៥ នាក់, ឥណ្ឌូណេស៊ី ៨១,៤៩០ នាក់, បារាំង ៦៥,៩៧៩ នាក់, អង់គ្លេស ៦១,៧៨៣ នាក់, និងជប៉ុន ៥៤,៨៤៩ នាក់៕

Khcct banner

អត្ថបទទាក់ទង