Cctimesw1140xh150cm copy

ផ្លូវជាតិលេខ១០ពីឃុំ«ប្រម៉ោយ-អូរសោម»ត្រូវបាក់ស្រុតបណ្ដាលមកពីភ្លៀងខ្លាំង

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ពោធិ៍សាត់៖ ភ្លៀងធ្លាក់ខ្លាំងជាប់ៗគ្នាជាច្រើនថ្ងៃ បានបណ្ដាលឲ្យកំណាត់ផ្លូវជាតិលេខ១០ ពីឃុំប្រម៉ោយ ឆ្ពោះទៅឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់«ផ្លូវអន្ទង់អាំងទី២»ត្រូវបានបាក់ស្រុត ដែលបង្កឱ្យរាំងស្ទះដល់ការចរាចរណ៍យានយន្តគ្រប់ប្រភេទ នាល្ងាចថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤។

ករណីនេះ បានបណ្ដាលមកពីបញ្ហាមានភ្លៀងធ្លាក់ជាច្រើនជាប់ៗគ្នា ទើបធ្វើឱ្យបាក់ស្រុតដី នៅលើកំណាត់ផ្លូវជាតិលេខ១០ ដែលកំពុងធ្វើការសាងសង់នេះ។

ជាមួយគ្នានោះ ករណីបាក់ស្រុតផ្លូវនេះ ត្រូវបានប្រជាពលរដ្ឋជាដែលកំពុងធ្វើដំណើរតាមកំណាត់ផ្លូវនេះ ធ្វើការស្នើសុំដល់អាជ្ញាធរមានសមត្ថកិច្ច ពិសេសក្រុមហ៊ុនសាងសង់ផ្លូវជួយសម្រួល ដើម្បីឱ្យពួកគាត់អាចធ្វើដំណើរទៅវិញទៅមក បានឆាប់រហ័សផងដែរ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង