Cctimesw1140xh150cm copy

ជនជាតិវៀតណាម ៦០នាក់ ត្រូវបណ្តេញចេញពីកម្ពុជាពាក់ព័ន្ធបទល្មើសអនឡាញ

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ ជនជាតិវៀតណាមសរុបចំនួន ៦០នាក់ ត្រូវបានមន្រ្តីជំនាញនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានណ្តេញចេញពីប្រទេសកម្ពុជា នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤។ ជនជាតិវៀតណាមទាំងនេះ មានជាប់ពាក់ព័ន្ធបទល្មើសអនឡាញខុសច្បាប់ (Scammed online )។

យោងតាមអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឲ្យដឹងថា ជនជាតិវៀតណាមទាំង ៦០នាក់ ក្នុងនោះមានស្រី១០នាក់ ត្រូវបាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឯកភាពសហការជាមួយកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ឃាត់ខ្លួនក្នុងប្រតិបត្តិកាចុះបង្ក្រាប បទល្មើសអនឡាញខុសច្បាប់ (Scammed online ) នឹងត្រូវបានបណ្តេញចេញពីកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិ ព្រែកចាក ខេត្តកំពត៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង