Cctimesw1140xh150cm copy

ក្រសួងដែនដីដោះស្រាយ«វិវាទដីធ្លី»បានជាង១ម៉ឺន៣ពាន់ករណីស្មើនឹងជិត៩០%នៃជម្លោះ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ ចាប់តាំងពីឆ្នាំ២០២៣ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់ចេញនូវយុទ្ធសាស្ត្រចុះដោះស្រាយវិវាទដីធ្លីនៅទូទាំងប្រទេសកម្ពុជា ហើយគិតមកដល់ពេលបច្ចុប្បន្ន ការដោះស្រាយវិវាទបានជាង១ម៉ឺន៣ពាន់ករណី ស្នើនឹងជិត៩០ភាគរយនៃជម្លោះ ហើយនៅមានវិវាទតិចតួចប្រមាណជាង២ពាន់ករណី។នេះបើយោងតាមរបាយការណ៍ពី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

យោងតាមរបាយការណ៍ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ទទួលបានពាក្យបណ្ដឹងពាក់ព័ន្ធវិវាទដីធ្លីនេះចំនួន ១៥. ៦៤២ ករណី ដោះស្រាយបញ្ចប់បាន ១៣. ៦១៥ ករណី ដែលស្មើនឹង ៨៧,០៤% និង កំពុងបន្តដោះស្រាយចំនួន ២.០២៧ ករណី។ហើយករណីដីសម្បទានសេដ្ឋកិច្ចដំណាំអំពៅ នៅខេត្តកោះកុង ជាករណីក្តៅជាច្រើនឆ្នាំក្រសួងដោះស្រាយសម្រេចបាន ១០០%។

បើតាមរបាយការណ៍បានរកឃើញថា ឬសគល់នៃវិវាទ ដែលជាកត្តាធំៗ ដែលនាំឱ្យមានជម្លោះ ដែលក្នុងនោះមានវិវាទដីមិនទាន់ចុះបញ្ជី ការគ្រប់គ្រងកាន់កាប់មិនជាប់លាប់ ការកំណត់ព្រំដីរដ្ឋមិនទាន់ច្បាស់លាស់ ខ្វះការយល់ដឹងអំពីផ្លូវច្បាប់ ការរៀបចំដែនដី លំនៅដ្ឋាន ការបង្កើតឱ្យមានចលនាតវ៉ាដោយមានការញុះញង់នៅពីក្រោយក្នុងលេសនយោបាយ ដែលសុទ្ធសឹងជាឬសគល់ដែលនាំឱ្យមានវិវាទដីធ្លីកើតឡើង។

ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាត់ទុកការដោះស្រាយវិវាទដីធ្លី គឺជារឿងសំខាន់ ដើម្បីឈានទៅរកការចុះបញ្ជីត្រឹមត្រូវតាមច្បាប់ និង ជាពិសេសទប់ស្កាត់ក្រុមជនឆ្លៀតឱកាសដែលយកបញ្ហាជម្លោះដីធ្លីនេះកេងចំណេញនយោបាយ វាយប្រហាររាជរដ្ឋាភិបាលកម្ពុជា។សម្រាប់លោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ចាត់ទុកលទ្ធផលនៃការដោះស្រាយជម្លោះនេះ គឺជាប្រវត្តិសាស្ត្ររបស់កម្ពុជា ដើម្បីឈានទៅបញ្ចប់ជម្លោះទាំងស្រុងនៅពេលខាងមុខ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង