Cctimesw1140xh150cm copy

ប្រទះឃើញ«គ្រាប់មីន» ៧១គ្រាប់ នៅមាត់អូរ ក្នុងស្រុកកំរៀងខេត្តបាត់ដំបង

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

បាត់ដំបង៖ អាជ្ញាធរមីន បានឲ្យដឹងនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤ ប្រទះឃើញមីនចំនួន ៧១គ្រាប់ និងមានគីបមួយចំនួនទៀត ត្រូវបានប្រជាពលរដ្ឋប្រទះឃើញនៅមាត់អូរ ភូមិអូរគគី ឃុំអូរដា ស្រុកកំរៀង ខេត្តបាត់ដំបង។

យោងតាមសមត្ថកិច្ចអាជ្ញាធរមីន បានឲ្យដឹងថា ក្រោយប្រជាពលរដ្ឋឃើញគ្រាប់មីនជាច្រើននៅរាយប៉ាយតាមមាត់អូរព្រំដែន ក្នុងភូមិសាស្ត្រខាងលើ បានមករាយការណ៍ប្រាប់សមត្ថកិច្ចឱ្យចុះទៅពិនិត្យមើល នឹងបានរកឃើញថា គ្រាប់មីនប្រឆាំងមនុស្សទាំងនោះអាចសល់មកពីសម័យសង្គ្រាមមានចំនួន ៧១គ្រាប់ ជាប្រភេទមីនខ្យល់ (PMN2) និងផ្សេងៗឬៀត ដែលអាចបង្កឱ្យមនុស្សគ្រោះថ្នាក់ដាច់ដៃជើង ឬបាត់បង់ជីវិតបាន ប្រសិនបើទៅចាប់កាន់ ឬប៉ះពាល់វា។

គួរបញ្ជាក់ថា បច្ចុប្បន្នគ្រាប់ទាំងនេះ ត្រូវបានប្រគល់ជូនមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា(CMAC) ដើម្បីប្រមូលទុកកំទេចចោល។ អាជ្ញាធរមីន ក៏អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់នៅពេលឃើញមីន និងគ្រាប់មិនទាន់ផ្ទុះ កុំប៉ះពាល់ កែច្នៃ គប់ ដុំ ឫចល័តទៅទីណាមួយ ហើយត្រូវរាយការណ៍ជាបន្ទាន់ដល់អាជ្ញាធរមានសមត្ថកិច្ច និងប្រតិបត្តិករបោសសម្អាតមីនដែលនៅជិតទីនោះដើម្បីយកគ្រាប់ទាំងនោះទៅកំទេចចោល៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង