681 ezgif.com resize
Moneygramott moi1280x163px

កូនត្នោត១ម៉ឺនដើម ត្រូវបានដាំនៅខេត្តត្បូងឃ្មុំ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី​
/

ត្បូងឃ្មុំ៖ កូនត្នោតចំនួន១០ ០០០ ដើម ត្រូវបានដាំនៅខេត្តត្បូងឃ្មុំ នៅថ្ងៃទី២១ កក្កដា សម្រាប់យុទ្ធនាការដាំត្នោតតាមមូលដ្ឋាននៃឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ កូនត្នោតចំនួន១០ ០០០ ដើមនេះ ជាសមិទ្ធិផលថ្មីមួយបន្ថែមទៀត នៅលើមូលដ្ឋាននៃខេត្តត្បូងឃ្មុំ របស់របស់លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន។

កូនត្នោតចំនួន១០ ០០០ ដើម ត្រូវបានដឹកដល់ទីតាំង កាលពីថ្ងៃសុក្រ ទី១៩ ខែកក្កដា ឆ្នាំ២០២៤ សម្រាប់យុទ្ធនាការដាំត្នោតតាមមូលដ្ឋាននៃឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ កូនត្នោតទាំងនេះ ជាសមិទ្ធិផលថ្មីមួយបន្ថែមទៀត នៅលើមូលដ្ឋាននៃខេត្តត្បូងឃ្មុំ របស់របស់លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តត្បូងឃ្មុំ ដែលបានរៀបចំកសាងសម្រាប់បុព្វហេតុបរិស្ថាន សម្បត្តិវប្បធម៌ និងធម្មជាតិ នៃមាតុភូមិកម្ពុជា ជូនកូនចៅជំនាន់ក្រោយ។

នៅថ្ងៃទី២១ កក្កដា នេះ លោក អ៊ាង សុផល្លែត បានចូលរួមជាធិបតីក្នុងពិធីដាំកូនត្នោតចំនួន១០ ០០០ ដើម ជាមួយថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួងបរិស្ថាន រដ្ឋបាលខេត្តត្បូងឃ្មុំ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត អាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ ព្រះសង្ឃ សិស្សានុសិស្ស និងប្រជាពលរដ្ឋ និងដៃគូពាក់ព័ន្ធ នៅឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ

លោក អ៊ាង សុផល្លែត មានប្រសាសន៍ថា ការរៀបចំដាំកូនត្នោត សម្រាប់ទុកជាប្រយោជន៍ក្នុងសហគមន៍ បង្កើនជីវៈចម្រុះ សេដ្ឋកិច្ច សង្គម និងបង្កើនទប់ទល់នឹងការប្រែប្រួលអាកាសធាតុ។ លោក អ៊ាង សុផល្លែត ក៏បានជំរុញ និងលើកទឹកចិត្តដល់ប្រជាពលរដ្ឋកម្ពុជា ឱ្យដាំដើមរុក្ខរបស់ជាតិ គឺដើមត្នោតនេះ និងដើមឈើនានា ឱ្យបានច្រើនដើម្បីផ្តល់ជាប្រយោជន៍ដល់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូបនិងបរិស្ថាន។

នៅក្នុងយុទ្ធនាការ «ពន្លកបៃតង» នៅឆ្នាំ២០២៤ ក្រសួងបរិស្ថាន បានប្រគល់កូនត្នោតចំនួន៣០ម៉ឺនដើម និងបានចែកកូនឈើសរុប ១លាន ៣សែនដើម រួចមកហើយ ដល់ប្រជាពលរដ្ឋទៅដាំដោយឥតគិតថ្លៃ។ បច្ចុប្បន្ន លោក អ៊ាង សុផល្លែត មានថ្នាលបណ្តុះកូនត្នោត ដែលគ្រោងបណ្តុះកូនត្នោតបន្ថែមទៀត ឲ្យបានច្រើនលានគ្រាប់ នៅឆ្នាំបន្តបន្ទាប់ សម្រាប់ដាំដុះនៅពេលខាងមុខ។ ជាមួយគ្នានេះ ក្រសួងបរិស្ថាន ក៏បានកំពុងជំរុញឱ្យមន្ទីរបរិស្ថានរាជធានី ខេត្តទាំងអស់ ប្រមូលគ្រាប់ត្នោត ដើម្បីបណ្តុះ ជាមួយកូនឈើនានាផ្សេងទៀត ដើម្បីទុកចែកជូនប្រជាពលរដ្ឋដាំ នៅក្នុងឆ្នាំបន្តបន្ទាប់ផងដែរ។

សូមជម្រាបថា ដើមត្នោតត្រូវបានចាត់បញ្ចូល ជាប្រភេទរុក្ខជាតិនិមិត្តរូបជាតិ នៃព្រះរាជាណាចក្រកម្ពុជា ដោយព្រះរាជក្រឹត្យ លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី ២១ ខែមីនា ឆ្នាំ២០០៥ ស្តីពីការកំណត់ប្រភេទសត្វ និងរុក្ខជាតិសម្រាប់និមិត្តរូប នៃព្រះរាជាណាចក្រកម្ពុជា។ ការដាំនេះ គឺដាំក្នុងចន្លោះពីដើមមួយទៅដើមមួយមានចម្ងាយ ៤ ម៉ែត្រ ដើម្បីឲ្យដើមត្នោតលូតលាស់ធំធាត់បានលឿន៕


Khcct banner

អត្ថបទទាក់ទង