Cctimesw1140xh150cm copy

កម្ពុជារកចំណូលបានជាង៦០០លានដុល្លារពីការនាំចេញផ្លែមៀន ផ្លែស្វាយ និងដំឡូងមី ក្នុងឆមាសទី១ឆ្នាំ២០២៤

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ ក្នុងរយៈពេល៦ខែ ឆ្នាំ២០២៤នេះ (ចាប់ពីខែមករា-មិថុនា) កម្ពុជាអាចរកចំណូលបានជាង១៩១លានដុល្លារ ពីការនាំចេញផ្លែមៀន ផ្លែស្វាយ និងដំឡូងមី ទៅកាន់ទីផ្សារអន្តរជាតិ ហើយការនាំចេញមុខទំនិញទាំង៣មុខនេះ គឺនៅតែបន្តការកើនឡើងបើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។ នេះបើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។

បើតាមរបាយការណ៍ ក្នុងឆមាសទី១ឆ្នាំ២០២៤នេះ កម្ពុជាបាននាំចេញផ្លែស្វាយទៅកាន់ទីផ្សារអន្តរជាតិបានចំនួន ៩៨.៨៣ លានដុល្លារ កើនឡើង ៣៥.៩៥% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣ ដែលមានត្រឹមតែ ៧២.៧០ លានដុល្លារ។ រីឯការនាំចេញផ្លែមៀនក្នុងឆមាសទី១នេះ ស្ថិតនៅក្នុងទំហំទឹកប្រាក់ ២២.១៦ លានដុល្លារ កើនឡើង ១២៩.៦៣% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣ ដែលបាននាំចេញក្នុងទំហំទឹកប្រាក់ត្រឹមតែ ៩.៦៥ លានដុល្លារ។ ចំពោះការនាំចេញដំឡូងមីក្នុងឆមាសទី១នេះ ស្ថិតក្នុងក្នុងទំហំទឹកប្រាក់ ៤៨០.២១ លានដុល្លារ កើនឡើង ៤៧.០៦% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣ ដែលបាននាំចេញក្នុងទំហំទឹកប្រាក់ត្រឹមតែ ៣២៦.៥៥ លានដុល្លារ។

គួរបញ្ជាក់ថា ប្រទេសចិនស្ថិតនៅលំដាប់ទី១ជាដៃគូពាណិជ្ជកម្មរបស់កម្ពុជាដែលធ្វើការនាំចេញ នាំចូលទំនិញច្រើនជាងគេ ហើយប្រទេសជាដៃគូពាណិជ្ជកម្មកំពូលៗរបស់កម្ពុជាបន្ទាប់ពីចិនមានដូចជា អាម៉េរិក វៀតណាម ថៃ និងជប៉ុន។ល។ ចំពោះកត្តាជំរុញសម្រាប់កំណើនពាណិជ្ជកម្មនេះ គឺបណ្តាលមកពីការអនុវត្តកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន (CCFTA)។ ក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទាំងពីរ ផលិតផលរបស់កម្ពុជា ជាពិសេសកសិផលដែលមានគុណភាពខ្ពស់ដូចជា អង្ករ ចេកលឿង ស្វាយ ដំឡូងមី និងម្រេច ត្រូវបាននាំចេញទៅកាន់ប្រទេសចិនជាមួយនឹងការអនុគ្រោះពន្ធ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង