Cctime 6monthsfree desktop
Itt w1140xh150 copy

អាជ្ញាធរអប្សរាចែក«កូនឈើ»៥ពាន់ដើម ដល់ពលរដ្ឋនៅក្រុងរុនតាឯក តេជោសែន

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

សៀមរាប៖ មន្ត្រីជំនាញអាជ្ញាធរជាតិអប្សរា បានបើកយុទ្ធនាការចែកកូនឈើជូនពលរដ្ឋរស់នៅក្រុងរុនតាឯក តេជោសែន ចំនួន ៥,០០០ដើម ដោយមិនគិតថ្លៃ ដើម្បីបង្កើនគម្របបៃតង ការផ្តល់ជាម្លប់ និងការពារការប្រែប្រួលអាកាសធាតុជាដើម។ នៅក្នុងយុទ្ធនាការនោះ មានកូនឈើចំនួយ ១០ប្រភេទ រួមមាន៖ ឈើបេង ក្រញូង ផ្ចឹក សុក្រម ដើមឈើមានផ្កាលម្អ និងដើមឈើអាចអាស្រ័យផល។

លោក ស៊ុន កែវពិសី អនុប្រធានប្រចាំការ នៃអង្គភាពគ្រប់គ្រងភូមិធម្មជាតិរុនតាឯក មានប្រសាសន៍ថា ក្រុមការងារអាជ្ញាធរជាតិអប្សរា បានបើកយុទ្ធនាការចែកជូនកូនឈើ ដោយមិនគិតថ្លៃ ដល់បងប្អូនប្រជាពលរដ្ឋរស់ នៅក្នុងក្រុងរុនតាឯក តេជោសែន ខណៈជំហានដំបូងកូនឈើដែលបានត្រៀមសម្រាប់ចែកជូននេះ មានចំនួនប្រមាណ៥,០០០ដើម ដែលយុទ្ធនាការ និងចាប់ផ្តើមពីដើមរដូវវស្សា រហូតដល់ចុងបញ្ចប់នៃរដូវវស្សា ក្នុងឆ្នាំ២០២៤។

អ្នកស្រី លាន សុភ័ក្រ ប្រជាពលរដ្ឋរស់នៅភូមិតានី ក្រុងរុនតាឯក តេជោសែន មកទទួលកូនឈើយកទៅដាំដុះនៅគេហដ្ឋានរបស់ខ្លួន បានបង្ហាញអារម្មណ៍សប្បាយរីករាយ នៅពេលអាជ្ញាធរជាតិអប្សរា ចែកជូនកូនឈើចម្រុះ ដល់ពលរដ្ឋអាចយកទៅដាំដុះនៅក្បែៗផ្ទះ ដើម្បីផ្តល់ជាម្លប់ បង្កើនសោភ័ណ្ឌភាពបៃតង និងអាចពឹងអាស្រ័យផល បាននៅពេលដើមឈើទាំងនោះធំលូតលាស់ក្នុងពេល ២ឬ៣ឆ្នាំខាងមុខ។

ចំណែកអ្នកស្រី សាំង សារឿន ពលរដ្ឋរស់នៅក្នុងក្រុងរុនតាឯក តេជោសែន មានប្រសាសន៍ថា ការផ្តល់ជូនកូនឈើរបស់អាជ្ញាធរជាតិអប្សរានាពេលនេះ គឺស្របនឹងការចង់បានរបស់ពលរដ្ឋក្នុងសហគមន៍ ព្រោះថាពលរដ្ឋខ្លះទើបតែចូលមករស់នៅថ្មីៗ ត្រូវការដើមឈើ យកទៅដាំដើម្បីផ្តល់ជាប្រយោជន៍ក្នុងពេលខាងមុខ៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង