Cctimesw1140xh150cm copy

អាជ្ញាធរអប្សរា«ដកទំនប់ការពារ»ចេញក្រោយស្ពានហាលខាងលិចប្រាសាទអង្គរវត្តជួសជុលរួចរាល់

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

សៀមរាប៖ ក្រុមអ្នកជំនាញនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា បានចាប់ផ្ដើមដកទំនប់ការពារ ដែលទប់ធ្វើជាទំនប់ទឹក ក្នុងអំឡុងពេលជួសជុលស្ពានហាលខាងលិចប្រាសាទអង្គរវត្តនោះចេញវិញហើយ ដើម្បីគ្រប់គ្រងរំហូរទឹក ឱ្យមានសភាពដូចដើមឡើងវិញ។ ការដកទំនប់ការពារ ដែលទប់ធ្វើជាទំនប់ទឹកបណ្ដោះអាសន្ននេះ បន្ទាប់ពីស្ពានហាលខាងលិចប្រាសាទអង្គរវត្ត បានជួសជុលរួចរាល់ជាស្ថាពរ។

អ្នកស្រី អួន ស៊ីណាង មន្ត្រីបច្ចេកទេស និងជាអ្នកទទួលបន្ទុកដកទំនប់ការពារ មានប្រសាសន៍ថា គម្រោងជួសជុលស្ពានហានខាងលិចប្រាសាទអង្គរវត្ត បានបញ្ចប់កាលពីចុងឆ្នាំ២០២៣ ហើយការងារដែលនៅសេសសល់ គឺការដកទំនប់ការពារដែលទប់ទឹកមិនឱ្យចូលការដ្ឋានកាលណោះចេញវិញ។

អ្នកស្រី ស៊ីណាង បន្តថា ទំនប់ដី ដែលធ្វើការពារទឹកបណ្ដោះអាសន្ន ក្នុងពេលជួសជុលស្ពានហាលខាងលិចប្រាសាទអង្គរវត្តនោះ មានបណ្តោយប្រវែង២៣០ម៉ែត្រ ទទឹង៤ម៉ែត្រកន្លះ និងកម្ពស់២ម៉ែត្រកន្លះ។ ការដកទំនប់ការពារនេះ មិនត្រឹមតែបើករំហូរទឹក ឱ្យមានសភាពដូចដើមវិញប៉ុណ្ណោះទេ ប៉ុន្តែ វាក៏ជួយបង្កើនភាពស្រស់ស្រាយ សោភ័ណភាពរបស់ស្ពាន ដើម្បីឱ្យភ្ញៀវទេសចរអាចអង្គុយមើលពីច្រាំងកសិន្ធុ ឃើញពីភាពរឹងមាំនៃរចនាសម្ពន្ធស្ពានដែលទើបតែជួសជុលរួច មានភាពរឹងមាំផងដែរ។

អ្នកស្រី អួន ស៊ីណាង ឱ្យដឹងទៀតថា ការដកទំនប់ការពារចេញពីរបាំងស្ពានហាលនេះ គឺមានការពិបាកខ្លាំង ដោយត្រូវប្រើបច្ចេកទេសជ្រមុជទឹក កាយយកអាចម៍ដី និងលើកចេញពីក្នុងទឹកមកច្រកក្នុងការ៉ុង រួចដាក់លើក្បូនហើយត្រូវទាញក្បូនជញ្ជូនមករក្សាទុកនៅលើគោកជាដើម៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង