ភ្នំពេញ៖ អង្គភាពស៊ីម៉ាក់ នៅថ្ងៃទី ១៧ ខែកក្ដដានេះ បានប្រទះឃើញគ្រាប់មីននៅក្នុងគុម្ពឬស្សី ដែលមានភាពស្មុគស្មាញក្នុងការបោសសម្អាតដោយសារឬស្សីដុះពីលើជាច្រើនឆ្នាំមក។
យោងតាមលោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានឲ្យដឹងថា គ្រាប់មីនមិនមែនដាក់ក្រោមក្រោមគុម្ពឫស្សីនោះទេ ប៉ុន្តែកាលដាក់គ្រាប់មីន គឺគ្មានគុម្ពឫស្សីទេ ដោយត្រូវឆ្លងកាត់ ពេលវេលាជាង៣០-៤០ឆ្នាំ ត្រូវបានគុម្ពឫស្សីដុះគ្របពីលេគ្រាប់មីនតែម្តង។
ជាមួយគ្នានោះដែរ អគ្គនាយកស៊ីម៉ាក់(CMAC) បានបន្ថែមថា បើគ្មានគ្រឿងចក្រកម្ទេចមីនគាំទ្រនោះទេ អ្នកជំនាញបោសសម្អាតមីន ពិតជាលំបាកស្មុគស្មាញ និងប្រឈមមុខគ្រោះថ្នាក់ខ្ពស់ចំពោះកិច្ចបោសសម្អាតគ្រាប់មីនក្នុងស្ថានភាពបែបនេះ ៕